រាជធានីភ្នំពេញ ៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះបើកឱ្យសិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង៖២៨ សីហា ២០២៥ លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ក្មួយៗបេក្ខជនប្រឡង។ នេះបើតាមក្រសួងសាធារណការនិងដឹកជញ្ជូន។
ក្រសួងសាធារណការបានឲ្យដឹងនៅថ្ងៃទី១៩សីហា ឆ្នាំ២០២៥ថា កាលបរិច្ឆេទកំណត់សម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ៖ ១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ចាប់ បើកម៉ោង១៣:០០ ដល់ម៉ោង១៧:០០ល្ងាច។ ២- ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ចាប់បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ល្ងាច។ ៣-ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ : – បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង១៧:៣០ល្ងាច។
ក្រសួងបានលើកឡើងថា ការបើកចរាចរណ៍ពិសេសសម្រាប់សិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នេះ អនុញ្ញាតសម្រាប់តែយានធុនស្រាលប៉ុណ្ណោះ(ម៉ូតូ កង់ និងថ្មើជើង) ៕
ចែករំលែកព័តមាននេះ