អាជ្ញាធរជាតិព្រះវិហារ បានប្រកាលនាមុននាព្រឹកថ្ងៃទី១៩ខែសីហានេះថា ស្របតាមអនុសាសន៍របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន(ICOMOS) កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូ ចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ និងរៀបចំផែនការ ដើម្បីឆ្លើយតបចំពោះហានិភ័យ និងគ្រោះមហន្តរាយ ដែលនឹងអាចកើតមានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ។

អាជ្ញាធរជាតិព្រះវិហារ បានបន្តថា ជាមួយគ្នានេះក្រុមការងារទាំងពីរក៏បានរៀបចំឯកសារសំខាន់ពីរទៀត គឺគោលការណ៍វាយតម្លៃផលប៉ះពាល់បេតិកភណ្ឌ និងគោលការណ៍គ្រប់គ្រងភ្ញៀវទេសចរក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ៕







ចែករំលែកព័តមាននេះ