ក្រសួងអប់រំ សម្រេចយកគ្រឹះស្ថានសិក្សាចំនួន២ នៅខេត្តសៀមរាប ជាមណ្ឌលប្រឡងបាក់ឌុបរបស់បេក្ខជនខេត្តឧត្តរមានជ័យ ឆ្នាំ២០២៥
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចយកគ្រឹះស្ថាន សិក្សា ចំនួន០២ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពួក…
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចយកគ្រឹះស្ថាន សិក្សា ចំនួន០២ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពួក…
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចយកគ្រឹះស្ថាន សិក្សា ចំនួន០២ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពួក នៃខេត្តសៀមរាប ដើម្បីធ្វើជាទីតាំងមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ(ឌុប) របស់បេក្ខជន ខេត្តឧត្តរមានជ័យ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ សីហា ឆ្នាំ២០២៥ បានឲ្យដឹងថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗ ជាបេក្ខជន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ ដែលមានបេក្ខជនចំនួនសរុប ១,៧៧២នាក់ ស្រី ១,០១៤នាក់ ជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចយក គ្រឹះស្ថាន សិក្សាចំនួន០២ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពួក នៃខេត្តសៀមរាប ដើម្បីធ្វើជាទីតាំងមណ្ឌលប្រឡង របស់បេក្ខជន ខេត្តឧត្តរមានជ័យ ក្នុងនោះមាន ៖
១. សាលាបឋមសិក្សាទៀបាញ់គំរូ ចំនួន១៣បន្ទប់ សម្រាប់បេក្ខជនដែលត្រូវប្រឡង ក្នុង មណ្ឌល វិ.ហ៊ុន សែន ឧត្តរមានជ័យ ត្បូង (ថ្នាក់វិទ្យាសាស្ត្រ)។
២.វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បែងចែកជាពីរ គឺ ខាងកើត ចំនួន ៣២បន្ទប់ សម្រាប់បេក្ខជនដែលត្រូវ ប្រឡងក្នុងមណ្ឌល វិទ្យាល័យ.តេជោ សែន សំរោង (ថ្នាក់វិទ្យាសាស្ត្រសង្គម) និងខាងលិច ចំនួន ២៧បន្ទប់ សម្រាប់បេក្ខជនដែល ត្រូវប្រឡង ក្នុងមណ្ឌល វិ.ហ៊ុន សែន ឧត្តរមានជ័យ លិច (ថ្នាក់វិទ្យាសាស្ត្រសង្គម) ។
ក្រោយពីមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ សេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដល់បេក្ខជន ប្រឡង ក្នុងនោះគណៈគ្រប់គ្រងសាលា គ្រូទទួលបន្ទុកថ្នាក់ គ្រូបង្រៀន បានសហការគ្នា ក្នុងការទំនាក់ទំនងជាមួយ សិស្សដោយផ្ទាល់ជាលទ្ធផល៖
១-ក្នុងចំណោមបេក្ខជន១៧៧២នាក់ ស្រី១០១៤នាក់ មានបេក្ខជនស្នើសុំមធ្យោបាយដឹកជញ្ជូនចំនួន ៨៩នាក់ ស្រី ៤៨ នាក់ ក្នុងនោះ នៅក្រុងសំរោង មាន ៤៤នាក់ ស្រី២២នាក់ និង នៅស្រុកត្រពាំងប្រាសាទ មានចំនួន ៤៥នាក់ ស្រី ២៦ នាក់ និង ស្នើសុំ កន្លែងស្នាក់នៅ ចំនួន២១៥ នាក់ស្រី ៩៩ នាក់ ។
២-បេក្ខជន ត្រូវធ្វើការទំនាក់ទំនងពាក់ព័ន្ធ ការដឹកនាំជញ្ជូន និងការស្នាក់នៅ ៖
លោក ឈឺន ឈាសម្រាប់ការដឹកជញ្ជូន
លេខទូរសព្ទ ០៨៨ ៩៩០ ០៤៩៦។
-លោក សៅ សុវណ្ណសម្រាប់ការស្នាក់នៅ សិស្សប្រុស លេខទូរសព្ទ ០១២ ៣២ ៦៣ ៨៧។
-លោក ស្រី ប៊ុន ផានីសម្រាប់ការស្នាក់នៅ សិស្សស្រី លេខទូរសព្ទ ០១២ ៣៦ ៩៣ ៥១៕
ចែករំលែកព័តមាននេះ