ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ាក្រុង​ថាអឺរ៉ុប​គួរ​កុំ​ទុក​ចិត្ត​ពូទីន​ព្រោះ​គាត់​ប្រៀ​ប​បាន​នឹង​យក្ស​កំណាច

1 នាទី មុន

ទី​ក្រុង​ប៉ារីស៖ ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង បាន​​ផ្ដល់​សញ្ញា​ព្រមាន​​ទៅ​ក្រុម​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ថា​មិន​ត្រូវ​ទុក​ចិត្ត​ប្រមុខ​ដឹក​នាំ​រុស្ស៊ី​ លោក​ពូទីន​ទេ​។ លោក​ម៉ាក្រុង​បាន​ប្រៀប​ប្រដូច​លោក​ពូទីន​ទៅ​នឹង​យក្ស​កំណាច​ដែល​ឈរ​នៅ​មាត់​របង​ផ្ទះ​របស់​អឺរ៉ុប​។ លោក​ម៉ាក្រុង​ធ្វើ​អត្ថា​ធិប្បាយ​ដូច​ខាង​លើ​នេះ​ចំពេល​ដែល​លោក​ពូទីន និង​លោក​ហ្សេឡិនស្គី​ត្រៀម​ជួប​គ្នា​កម្រិត​កំពូល​​។ ថ្នាក់​ដឹក​នាំ​អឺរ៉ុប​ដែល​រួម​ទាំង​លោក​ម៉ាក្រុង​ផង​ដែរ​បាន​រួម​ដំណើរ​ជា​មួយ​លោក​ហ្សេឡិន​ស្គី​ទៅ​ជួប​លោក​ត្រាំ​នៅ​សេត​វិមាន​កាល​ពី​យប់​មិញ​។ កំពុង​និយាយ​គ្នា​សុខ​ៗ…

ទី​ក្រុង​ប៉ារីស៖ ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង បាន​​ផ្ដល់​សញ្ញា​ព្រមាន​​ទៅ​ក្រុម​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ថា​មិន​ត្រូវ​ទុក​ចិត្ត​ប្រមុខ​ដឹក​នាំ​រុស្ស៊ី​ លោក​ពូទីន​ទេ​។ លោក​ម៉ាក្រុង​បាន​ប្រៀប​ប្រដូច​លោក​ពូទីន​ទៅ​នឹង​យក្ស​កំណាច​ដែល​ឈរ​នៅ​មាត់​របង​ផ្ទះ​របស់​អឺរ៉ុប​។ លោក​ម៉ាក្រុង​ធ្វើ​អត្ថា​ធិប្បាយ​ដូច​ខាង​លើ​នេះ​ចំពេល​ដែល​លោក​ពូទីន និង​លោក​ហ្សេឡិនស្គី​ត្រៀម​ជួប​គ្នា​កម្រិត​កំពូល​​។

ថ្នាក់​ដឹក​នាំ​អឺរ៉ុប​ដែល​រួម​ទាំង​លោក​ម៉ាក្រុង​ផង​ដែរ​បាន​រួម​ដំណើរ​ជា​មួយ​លោក​ហ្សេឡិន​ស្គី​ទៅ​ជួប​លោក​ត្រាំ​នៅ​សេត​វិមាន​កាល​ពី​យប់​មិញ​។ កំពុង​និយាយ​គ្នា​សុខ​ៗ លោក​ត្រាំ​ និង​លោក​ពូទីន​ក៏​ចាប់​ផ្ដើម​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​។ លោក​ពូទីន​ប្រាប់​លោក​ត្រាំ​ថា​លោកយល់​ព្រម​ជួប​លោក​ហ្សេឡិនស្គី​នា​ពេល​ឆាប់​​ៗ​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។​ អឺរ៉ុប​ក៏​បាន​និយាយ​អំពី​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយ​ក្រែន​ផង​ដែរ​។

លោក​ម៉ាក្រុង​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​លោក​​ពូទីន​កម្រ​នឹង​ធ្វើ​តាម​​ការ​សន្យា​របស់​គាត់​ណាស់​។ គាត់​នៅ​តែ​ជា​កម្លាំង​ចលករ​មួយ​ដែល​ធ្វើ​ឱ្យ​មាន​អស្ថិរ​ភាព​ជា​និច្ច​។ គាត់​ចង់​គូស​វាស​ផែន​ទី​ថ្មី​ដើម្បី​ពង្រីក​ឥទ្ធិ​ពល​របស់​គាត់​។ លោក​ម៉ាក្រុង​ថ្លែង​ថា​លោក​គ្មាន​ជំនឿ​ថា​ប្រទេស​រុស្ស៊ី​​នឹង​​វិល​ទៅ​រក​សន្តិ​ភាព​ និង​ដឹក​នាំ​តាម​​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​នោះ​ទេ​។​

លោក​ម៉ាក្រុង​ថ្លែង​បន្ត​ទៀត​ថា​លោក​ពូទីន​ដោយ​ហេតុ​តែ​ចង់​រស់​រាន​មាន​ជីវិត​ជា​បន្ត​ទៀត​ គាត់​ត្រូវ​តែ​បន្ត​​​បរិភោគ​អាហារ​។ មាន​ន័យ​ថា​គាត់​មាន​សារ​ជាតិ​ជា​អ្នក​​ប្រមាញ់​ចំណី​។ គាត់​ប្រៀប​បាន​នឹង​យក្ស​កំណាច​នៅ​របង​ផ្ទះ​របស់​យើង​ (អឺរ៉ុប)។ លោក​ម៉ាក្រុង​ចង់​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា​លោក​និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា​បារាំង​នឹង​រង​ការ​វាយ​ប្រហារ​ (ពី​រុស្ស៊ី​) នៅ​ថ្ងៃ​ស្អែក​ទេ​។ ប៉ុន្តែ​​នេះ​ជា​ការ​គំរាម​កំហែង​ចំពោះ​ទ្វីប​អឺរ៉ុប​។ ចូរ​យើង​កុំ​មាន​គំនិត​ឆោត​ល្ងង់​​ចាញ់​ល្បិច​របស់​គេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ