ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​បើក​លឿន​កៀរ​រថយន្ត​តា​កូ​ម៉ា​ ​បោក​ផ្ទប់​ម៉ូតូ​ហុងដា​ ​ធ្លាក់​ចូល​ទឹក​ប្រឡាយ ​​របួសធ្ងន់ម្នាក់

13 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ដី ​មិន​ស្គាល់​ម៉ាក ​និង​មិន​ចាំ​ស្លាក​លេខ ​១​គ្រឿង បាន​បើកបរ​លឿន រួច​វ៉ា​ជែង​រថយន្ត​ ១​គ្រឿង​ទៀត ​ម៉ាក​តូ​យ៉ូ​តា​តា​កូ​ម៉ា…

រាជធានីភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ដី ​មិន​ស្គាល់​ម៉ាក ​និង​មិន​ចាំ​ស្លាក​លេខ ​១​គ្រឿង បាន​បើកបរ​លឿន រួច​វ៉ា​ជែង​រថយន្ត​ ១​គ្រឿង​ទៀត ​ម៉ាក​តូ​យ៉ូ​តា​តា​កូ​ម៉ា ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ប៉ុន្តែ​វ៉ា​អត់​ផុត ​ក៏​បាន​កៀរ រថយន្ត​តា​កូ​ម៉ា​ខាងលើ​នោះ​ទាំង​កំរោល បណ្ដាល​ឲ្យ​រថយន្ត​តា​កូ​ម៉ា​វិល​ខ្ទាត​ទៅ​បោក​ផ្ទប់​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌី​ម ​១​គ្រឿង ​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ហើយ​បុរស​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ បានរង​របួស​ធ្ងន់ធ្ងរ ចំណែក​រថយន្ត​តា​កូ​ម៉ាក ​ធ្លា​ក់​ចូល​ទឹក​ប្រឡាយ​ដែរ រីឯរថយន្ត​​បង្ក​បាន​បន្ថែម​ល្បឿន ​គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ នៅ​លើ​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​អូ​ដឹ​ម​កប់​ស្រូវ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​ បាន​និយាយ​ថា នៅ​មុន​ពេល​កើត​ហ​តុ​ ពួក​គាត់​បានឃើញ​រថយន្ត​បែន​ដឹក​ដី​ ១​គ្រឿង ​មិន​ស្គាល់​ម៉ាក​ និង​មិន​ចាំ​ស្លាក​លេខ បើកបរ​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​វ៉ា​ជែង​យានយន្ត​ ដែល​នៅ​ខាង​មុខជា​បន្តបន្ទាប់ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​វ៉ា​ជែង​រថយន្ត​ ១​គ្រឿង​ ម៉ាក​តូ​យ៉ូ​តា តា​កូ​ម៉ា ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CC-5403 ដែល​កំពុង​បើក​ស្របគ្នា ប៉ុន្តែ​វ៉ា​អត់​ផុត​ក៏​កៀរ​តា​កូ​ម៉ា​នោះ ។

ប្រជាពលរដ្ឋ​ បាន​និយាយ​ទៀត​ថា ខណៈនោះ បណ្ដាល​ឲ្យ​រថយន្ត​តា​កូ​ម៉ា​ វិល​ខ្ទាត​ទៅ​បោក​ផ្ទប់​ជាមួយ​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​មសេ​១២៥ ព​ណ៍​ខ្មៅ ដែល​កំពុង​បើក​ទៅ​ពីក្រោយ បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទាត​ផ្លោង​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក ហើយ​បុរស​អ្នក​ជិះ​ម៉ូតូ​ខាងលើ​រង​របួសធ្ងន់ ។ ដោយឡែក​រថយន្ត​តា​កូ​ម៉ា ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ជាមួយ​ម៉ូតូ​នោះ​ដែរ និង​បាន​រង​ការ​ខូចខាត ប៉ុន្តែ​អ្នកបើកបរ​មិន​បាន​របួស​ធ្ងន់ធ្ងរ​ឡើយ រីឯ​ រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ហើយ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ។ បន្ទាប់​មក​ អូស​យក​រថយន្ត​តា​កូ​ម៉ា ​និង​ម៉ូតូ​រង​គ្រោះ​ចេញពី​ក្នុង​ប្រឡាយ បន្ទាប់​មក​ឲ្យ​តំណាង​ភាគី​រថយន្ត​តា​កូ​ម៉ា ​និង​ម៉ូតូ​សម្របសម្រួល​គ្នា​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ