ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​កង់​បី​បើក​វ៉ា​ជែង​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​១​គ្រឿង បុរស​ម្នាក់​របួសធ្ងន់

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង ដែល​កំពុង​បើកបរ​ស្របគ្នា ជ្រុល​ចូល​ទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត រួច​ក៏​ទៅ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​១​គ្រឿង​ទៀត ម៉ាក​ហ៊ី​ណូ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង ដែល​កំពុង​បើកបរ​ស្របគ្នា ជ្រុល​ចូល​ទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត រួច​ក៏​ទៅ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​១​គ្រឿង​ទៀត ម៉ាក​ហ៊ី​ណូ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​បុរស ដែល​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​នោះ រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់ ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​លើ​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បុរស​អ្នក​បើក​ម៉ូតូ​កង់​បី​ខាងលើ​នោះ ឈ្មោះ ហន់ សុភា​រម្យ អាយុ​ជាង​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​រូប​នេះ​បាន​បើកបរ​ម៉ូតូ​កង់​បី​១​គ្រឿង​ព​ណ៍​ស ពាក់​ស្លាក​លេ ភ្នំពេញ​1HM-9135
ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ខាងលើ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​បើក​វ៉ា​ជែង​ខាងឆ្វេង​រថយន្ត​មិន​ចាំ​ម៉ាក​និង​មិន​ចាំ​ស្លាក​លេខ​១​គ្រឿង​កំពុង​ធ្វើ​ដំណើរ​ក្នុង​ស្រប​ទិស​ដៅ​គ្នា រួច​ក៏​ជ្រុល​ចូល​ទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​គេច​ចូល​មក​គន្លង​ផ្លូវ​ផ្នែក​ខាងស្ដាំ​របស់​ខ្លួន​វិញ​អត់​ទាន់ ក៏​បាន​បុក​ជាមួយ​រថយន្ត​ធុន​ធំ​១​គ្រឿង ម៉ាក​ហ៊ី​ណូ​ព​ណ៍​ខៀវ​លាយ​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A-0943 ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ពេញទំហឹង ។ បណ្តាល​ឲ្យ​បុរស​អ្នក​រត់​កង់​បី​រូប​នោះ​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ចំណែក​រថយន្ត​បាន​ឈប់​នៅ​ជិត​នោះ ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​នគរ​បាន​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​រួច​នាំ​យក​រថយន្ត​និង​ម៉ូតូ​កង់​បី​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ