ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនជាង​ឡើង​ឡាន​រ៉ឺយ៉ែ​ថយក្រោយ បែរ​ដាក់​លេខ​ទៅ​មុខ​បុ.ក​ប្រពន្ធ​មេជាង​ស្លា.ប់​

17 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​គ្រោះថ្នាក់​យ៉ាង​រន្ធត់​ បង្ក​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​រៀបចំ​បាយ​ម្ហូប​ឲ្យ​ប្តី​ និង​ហូប​ត្រូវ​រថយន្ត​បុក​ផ្ទប់​ជាប់​និង​ជញ្ជាំង​ស្លាប់​ចោល​កូន​និង​ប្តី ន​ណា​មិន​ស្លុត​ ។ ​ករណី​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​…

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​គ្រោះថ្នាក់​យ៉ាង​រន្ធត់​ បង្ក​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​រៀបចំ​បាយ​ម្ហូប​ឲ្យ​ប្តី​ និង​ហូប​ត្រូវ​រថយន្ត​បុក​ផ្ទប់​ជាប់​និង​ជញ្ជាំង​ស្លាប់​ចោល​កូន​និង​ប្តី ន​ណា​មិន​ស្លុត​ ។

​ករណី​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣​ មិថុនា​ ២០២៥ នៅ​ចំណុច​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ «​ជាង​ពៅ​» ​ស្ថិត​នៅ​ភូមិ​ថ្មី​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ
​រៀង​ ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​គេ​យក​រថយន្ត​១​គ្រឿង​ ម៉ាក​ហា​យឡែន​
ឌ័​រម​ក​ឲ្យ​ជួសជុល​នៅ​យានដ្ឋាន​ខាងលើ​ ខណៈ​ជួសជុល​រួច​មេជាង ដែល​ជា​ម្ចាស់​យានដ្ឋាន បាន​ប្រើ​ឱ្យ​ក្មួយ​ដែល​ជា​កូនជាង​ឡើង​បើករថយន្តរ៉ឺយែរ​ថយក្រោយ​ចុះ​ពីលើ​ប៉ុង ប្រគល់​ឲ្យ​ម្ចាស់​គេ ខណៈនោះ​កូនជាង​ឡើង​បើករថយន្តរ៉ឺយែរថ​យ​ ក៏​ប៉ុន្តែ​បែរ​ជា​ច្រឡំ​ដាក់​លេខ​ទៅ​មុខ រួច​ជាន់​ហ្គែរ រថយន្ត​ក៏​ទៅ​មុខ​ទំនង​ស្លន់​មិន​ជាន់​ហ្វ្រាំង បែ​រជា​ជាន់​ហ្គែរថែម​ហោះ​ចុះ​ពីលើ​ប៉ុង ទៅ​បុក​ស្ត្រី​រង​គ្រោះ​ដែល​ជា​ប្រពន្ធ​មេជាង និង​ជា​មីង​ពេញទំហឹង​ផ្ទប់​ជាប់​និង​ជញ្ជាំង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

​ប្រភព​បាន​បញ្ជាក់​ថា យានដ្ឋាន​នេះ នៅ​ជិត​មណ្ឌល​សុខភាព​សង្ឃ័រ ​និង​នៅ​ជិត​សាលាសង្កាត់​និង​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​សង្ឃ័រ​នេះ​ ក្រោយ​ពី​ករណី​ដ៏​រន្ធត់​​​ភ្លាម ​អ្នក​ជិតខាង​ក៏​បាន​នាំ​គ្នា​រុញ​រថយន្ត​ថយក្រោយ រួម​ទាំង​ក្រុម​គ្រូពេទ្យ​និង​សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ និង​បាន​ពិនិត្យ​ឃើញ​ថា ​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ សមត្ថកិច្ច​បាន​លើកសព​ស្ត្រី​រង​គ្រោះ​ឡើង​រួច​លើកដាក់​លើ​រថយន្ត​សា​មុ​យ​មណ្ឌល់​សុខភាព​សង្ឃ័រ​ដឹក​បញ្ជូន​ទៅ​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ប្រភព​បាន​បន្ត​ថា សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ និង​ហៅ​អ្នក​បើករថយន្ត​បុក​ស្ត្រី​រង​គ្រោះ​ស្លាប់​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​។ ​សមត្ថកិច្ច​បាន​លើក​ឡើង​ថា នេះ​មក​ពី​ការ​ធ្វេស​ប្រ​ហែស​របស់​មេជាង​ម្ចាស់​យានដ្ឋាន ប្រើ​ឲ្យ​កូនជាង ដែល​គ្មាន​ប​ណ្ណ័​បើកបរ ឡើង​បើករថយន្ត​ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ​។

​ចំណែក​មេជាង​ដែល​ជា​ស្វាមី​ស្ត្រី​រង​គ្រោះ​មិន​ដាក់​ពាក្យ​ប្តឹង​កូនជាង​ទេ ដោយ​កូនជាង​គឺជា​ក្មួយ​បង្កើត ម្យ៉ាង​កំពុង​មានទុក្ខ​ត្រូវ​រៀបចំ​ពិធី​បុណ្យសព លទ្ធផល​មិន​ទាន់​ដឹង​ថា ​សមត្ថកិច្ច​អនុវត្ត​បែប​ណា​នៅឡើយ​ទេរ​ហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៤​មិថុនា​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ