ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ការពារ​ការ​យក​ពន្ធគយ​ខ្ពស់​គាប​សង្កត់​ចិន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១២​ ឧសភា​ បាន​ការពារ​នយោបាយ​យកពន្ធ​គយ​ខ្ពស់ ប្រឆាំង​ចិន​ក្រោយ​សេចក្ដីថ្លែងការណ៍​របស់​លោក​LARRY KUDLOW ទីប្រឹក្សា​សេដ្ឋកិច្ច​ពិសេស​របស់​លោក​ដែល​ទទួលស្គាល់​ថា ការ​យក​ពន្ធគយ​ដ៏​ខ្ពស់​នោះ​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដែរ​លើ​បណ្ដា​សហគ្រាស​អា​មេ​រិ​ក​។…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១២​ ឧសភា​ បាន​ការពារ​នយោបាយ​យកពន្ធ​គយ​ខ្ពស់ ប្រឆាំង​ចិន​ក្រោយ​សេចក្ដីថ្លែងការណ៍​របស់​លោក​LARRY KUDLOW ទីប្រឹក្សា​សេដ្ឋកិច្ច​ពិសេស​របស់​លោក​ដែល​ទទួលស្គាល់​ថា ការ​យក​ពន្ធគយ​ដ៏​ខ្ពស់​នោះ​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដែរ​លើ​បណ្ដា​សហគ្រាស​អា​មេ​រិ​ក​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា យើង​ប្រកាន់​ជំហរ​ច្បាស់​ណាស់​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​ជាមួយ​ចិន​។ យើង​នឹង​យកពន្ធ​គយ​ពី​ចិន​ជា​ច្រើ​សិប​ពាន់​លាន​ដុល្លារ​។ ពួក​អ្នក​នាំ​ចូល​បណ្ដា​ផលិតផល​ចិន អាច​ផលិត​ផលិតផល​ទាំងនោះ​ដោយ​ខ្លួនឯង​នៅ​សហរដ្ឋអាមេរិក ឬ​ក៏​ទិញ​ពី​បណ្ដា​ប្រទេស​ដែល​ពុំ​ទទួល​រង​ការ​យកពន្ធ​ខ្ពស់​។

មុន​នេះ​តាម​ទូរទស្សន៍​FOX NEWS​លោក​LARRY KUDLOW​ធ្លាប់​បាន​ទទួលស្គាល់​ថា ពន្ធគយ​ខ្ពស់​ពុំ​មែន​បង់​ដោយ​ផ្ទាល់​ដោយ​ចិន​ឡើយ តែ​ដោយ​បណ្ដា​សហគ្រាស​នាំ​ចូល​អា​មេ​រិ​ក​។ តាម​ពិត​ទៅ​គឺ​ភាគី​ទាំង​២​នឹង​ជា​អ្នក​បង់ពន្ធ​ទាំងនេះ​។ ភាគី​ទាំង​២​នឹង​ជួប​ការ​លំបាក​ដូច​គ្នា​។ ទោះបី​យ៉ាងណា​លោក​អះអាង​ថា ជំហរ​សេដ្ឋកិច្ច​ល្អ​របស់​អា​មេ​រិ​ក​នឹង​អាច ទប់ទល់​បាន​ចំពោះ​បណ្ដា​ឥទ្ធិពល​អវិជ្ជមាន​ជាយថាហេតុ​នានា​។

ប្រធានាធិបតី​អា​មេ​រិ​ក​តែង​និយាយ​ផ្ទួន​ៗ​ពី​ច្បាប់​ពន្ធគយ​ខ្ពស់​ដាក់​សម្ពាធ​លើ​ចិន ដែល​អាចយ​កមក​បំពេញ​កេស​របស់​រតនាគារ​អា​មេ​រិ​ក​។ ប៉ុន្តែ​សេដ្ឋកិច្ចវិទូ​ជា​ច្រើន​អះអាង​ថា តរាង​ពន្ធគយ​ខ្ពស់​នោះ ពិត​ណាស់​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​ការ​ប្រកួតប្រជែង​របស់​ចិន ប៉ុន្តែ​វា​ក៏​តំណាង​ឲ្យ​ការ​បង់​តម្លៃ​យ៉ាង​ខ្ពស់ សម្រាប់​បណ្ដា​សហគ្រាស​និង​ពួក​អ្នក​ប្រើប្រាស់​អា​មេ​រិ​ក​ដែរ​។

យោង​តាម​លោក​LARRY KUDLOW​ថា​ការ​ជួប​គ្នា​មួយ​រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​សម​ភាគី​ចិន​លោក​សី​ុ​ជី​ង​ពីង នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G20 នា​ថ្ងៃ​ទី​២៨​និង​២៩​មិថុនា​នៅ​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន ត្រូវ​បាន​គ្រោង​ដើម្បី​សាកល្បង​ជា​ថ្មី​កាត់​បន្ថយ​ជម្លោះ​ពាណិជ្ជកម្ម ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ហើយ​ធ្វើ​ឲ្យ​ទីផ្សារ​ឃ្លីងឃ្លោង​។

ពួក​អ្នក​ចរចា​ចិន​និង​អា​មេ​រិ​កបាន​ជួប​គ្នា​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន កាលពី​ថ្ងៃ​ទី​៩​និង​ទី​១០​ឧសភា ប៉ុន្តែ​បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​គ្នា​ឡើយ​។ ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​ចោទប្រកាន់​ក្រុង​ប៉េ​កាំ​ង​ថា ដើរ​ថយ​ក្រោយ​​លើ​ចំណុច​ជា​ច្រើន​ដែល​ពិភាក្សា​គ្នា ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ