ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​ជន​បះបោរ​​៣​នាក់ ដែល​វាយ​ប្រហារ​ក្នុង​សណ្ឋាគារ​ទំនើប​មួយ​នៃ​ទីក្រុង

4 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ កងទ័ព​ប៉ា​គី​ស្ថាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១២​ឧសភា​ថា កងកម្លាំង​សន្តិសុខ​បា​៉​គី​ស្ថាន បាន​សម្លាប់​ជន​បះបោរ​បំបែក​ខ្លួន​និយម​ទាំង​៣​នាក់ ដែល​កាលពី​ថ្ងៃ​ទី​១១​ឧសភា​បាន​វាយប្រហារ ក្នុង​សណ្ឋាគារ​ទំនើប​មួយ​នៃ​ទីក្រុង​កំពង់​ផែ​GHADAR​។ កង​កុំម៉ង់ដូ​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ស្លៀកពាក់់​ឯកសណ្ឋាន​យោធា​បាន​បន្លំ​លុក​ចូល ក្នុង​សណ្ឋាគារ​ផ្កាយ​៥PEARL…

ប្រទេស​ប៉ា​គី​ស្ថាន ៖ កងទ័ព​ប៉ា​គី​ស្ថាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១២​ឧសភា​ថា កងកម្លាំង​សន្តិសុខ​បា​៉​គី​ស្ថាន បាន​សម្លាប់​ជន​បះបោរ​បំបែក​ខ្លួន​និយម​ទាំង​៣​នាក់ ដែល​កាលពី​ថ្ងៃ​ទី​១១​ឧសភា​បាន​វាយប្រហារ ក្នុង​សណ្ឋាគារ​ទំនើប​មួយ​នៃ​ទីក្រុង​កំពង់​ផែ​GHADAR​។

កង​កុំម៉ង់ដូ​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ស្លៀកពាក់់​ឯកសណ្ឋាន​យោធា​បាន​បន្លំ​លុក​ចូល ក្នុង​សណ្ឋាគារ​ផ្កាយ​៥PEARL CONTINENTAL ដោយ​សម្លាប់​អ្នកយាម​៣​នាក់​និង​និយោជិត​សណ្ឋាគារ​ម្នាក់ ព្រមទាំង​ទាហាន​ម៉ា​រី​ន​ម្នាក់​។ ពួក​បះបោរ​បាន​ឡើង​ទៅ​កាន់​ជាន់​លើ​គេ​បំផុត​នៃ​សណ្ឋាគារ បន្ទាប់​ពី​កងកម្លាំង​សន្តិសុខ​លើក​ទៅ​ដល់​។ ភ្ញៀវ​ទាំងអស់​នៃ​សណ្ឋាគារ​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​ពួក​អ្នក​វាយប្រហារ​ត្រូវ​ជម្រុញ​ឲ្យ​រត់​ចូល​ក្នុង​បន្ទប់​ជណ្ដើរ​មួយ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កងទ័ព​ប៉ា​គី​ស្ថាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១២​ឧសភា​ថា កងកម្លាំង​សន្តិសុខ​បាន​បង្ហើយ​ប្រតិបត្តិការ​បោសសម្អាត ព្រមទាំង​អះអាង​ថា ជន​វាយប្រហារ​ទាំង​៣​នាក់​ត្រូវ​សម្លាប់​។ ក្រុម​បះបោរ​កងទ័ព​រំដោះ​បា​លូត​ជី​ស្ថាន បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ​ដោយ​គូសបញ្ជាក់​ថា គឺ​សំដៅលើ​ពួក​ចិន​និង​ពួក​អ្នក​វិនិយោគ​បរទេស​ឯទៀត​ៗ​។

ស្ថិត​នៅ​ភាគ​និរតី​ប៉ា​គី​ស្ថាន ខេត្ត​បា​លូត​ជី​ស្ថាន មាន​ព្រំដែន​ជាប់​អី​ុ​រ៉​ង់​និង​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​ខេត្ត​ក្រីក្រ​ជាងគេ​បំផុត​របស់​ប្រទេស តែ​ជា​តំបន់​សម្បូរ​ដោយ​ធនធាន​ឧស្ម័ន​ធម្មជាតិ​និង​រ៉ែ​នានា​។ ក្រុម​កងទ័ព​រំដោះ​បា​លូត​ជី​ស្ថាន​និយាយ​ថា ខ្លួន​ប្រយុទ្ធ​ប្រឆាំង​ការ​ធ្វើ​អាជីវកម្ម មិន​ស្មើភាព​នៃ​ធនធានធម្មជាតិ​របស់​តំបន់។

ក្រុង​GHADAR​ជា​ក្រុង​កំពង់​ផែ​យុទ្ធសាស្ត្រ​មួយ ស្ថិត​នៅ​ជាប់មាត់​សមុទ្រ​អូ​ម៉​ង់ ហើយ​ទីនោះ​ជា​ផ្នែក​មួយ​នៃ​គម្រោង តំំ​បន់​សេដ្ឋកិច្ច​ពិសេស​ចិន​-​ប៉ា​គី​ស្ថាន ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជា​៦០​ពាន់​លាន​ដុល្លារ និង​ក៏​ជា​ផ្នែក​មួយ​នៃ​មហា​គម្រោង​ផ្លូវ​សូត្រ​ថ្មី​ផង​ដែរ​។

សណ្ឋាគារ​PEARL CONTINENTAL​ស្ថិត​លើ​កូនភ្នំ​មួយ​ក្បែរ​កំពង់​ផែ និយម​ចូល​ដោយ​ពួក​បរទេស​ពិសេស​ពួក​អ្នករក​ស៊ី​ចិន ប៉ុន្តែ​ក្នុង​ពេល​វាយប្រហារ​ពុំ​មាន​ជនជាតិ​ចិន​ណា​ម្នាក់ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ