ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​ យល់​​ពី​ទឹក​ខ្ពុរ​មាត់​​ប្រកបដោយ​គុណ​សម្បត្តិ​​ និង​គុណ​​វិបត្តិ​​ទឹ​ក​ខ្ពុរ​មាន​ជាតិ​អាល់​ កុល​ច្រើន​ប៉ះ​ពាល់​​ ដល់សុខភាព​មាត់​​ធ្មេញ​ គួរ​ប្រើ​ទឹក​​ខ្ពុរ​មិន​ដែល​​​​ជាតិ​​អាល់​កុល​​តិច​​

11 ឆ្នាំ មុន

​ទឹក​ថ្នាំ​​ខ្ពុរ​មាត់​​មាន​​អត្ថ​​​ប្រ​យោជន៍​ច្រើន​ណាស់​​ក្នុង​ការ​ថែ​រក្សា​សុខភាព​មាត់​​ធ្មេញ​ ដែ​ល​​​ជួយ​ឱ្យ​ធ្មេញ​មាន​សុខ​ភាព​ល្អ ​បំបាត់​​ក្លិន​ស្អុយ​​​ក្នុងមាត់ និងជួយ​ការពារ​អញ្ចាញ​ធ្មេញ​ជា​ដើម ។ ​ប៉ុន្តែ​​ទឹកថ្នាំ​ខ្ពុរ​មាត់​​ក៏​បាន​ផ្តល់​​​​ផល​វិបាក​​វិញ​ដែរ ​បើ​សិន​ជា​លោក​​អ្នក​ប្រើ​​ខុស ​ពោល​គឺ​​មិន​​​ប្រើ​​ទៅ​តាម​​​ការណែនាំ​របស់​អ្នក​ជំនាញ​ ។ ​

​ទឹក​ថ្នាំ​​ខ្ពុរ​មាត់​​មាន​​អត្ថ​​​ប្រ​យោជន៍​ច្រើន​ណាស់​​ក្នុង​ការ​ថែ​រក្សា​សុខភាព​មាត់​​ធ្មេញ​ ដែ​ល​​​ជួយ​ឱ្យ​ធ្មេញ​មាន​សុខ​ភាព​ល្អ ​បំបាត់​​ក្លិន​ស្អុយ​​​ក្នុងមាត់ និងជួយ​ការពារ​អញ្ចាញ​ធ្មេញ​ជា​ដើម ។ ​ប៉ុន្តែ​​ទឹកថ្នាំ​ខ្ពុរ​មាត់​​ក៏​បាន​ផ្តល់​​​​ផល​វិបាក​​វិញ​ដែរ ​បើ​សិន​ជា​លោក​​អ្នក​ប្រើ​​ខុស ​ពោល​គឺ​​មិន​​​ប្រើ​​ទៅ​តាម​​​ការណែនាំ​របស់​អ្នក​ជំនាញ​ ។ ​

​លោក​ទន្ត​បណ្ឌិត​ញាណ ​ភិរម្យ ​ប្រធាន​ក្រុម​គ្រូ​ពេទ្យ​ នៃ​មន្ទីរ​ព្យា​បាល​​ធ្មេញ​​បស្ចិម​បាន​ប្រាប់​កោះ​សន្តិភាព​ឱ្យ​ដឹងថា ​ទឹក​ថ្នាំ​ខ្ពុរ​មាត់​គឺ​ជា​សូ​ល្យុង​​​​​​​ម្យ៉ាង ដែល​មាន​លាយ​​​សារធាតុ​ជា​​ច្រើន ​រួម​​​មាន​​​ទាំង​​ជាតិ​អាល់​កុល​ផង​ដែរ ​ទៅ​តាម​ប្រភេទ​​នៃ​​ទឹក​ថ្នាំ​ខ្ពុរ​មាត់ ។ ​ចំពោះ​ទឹកថ្នាំ​ខ្ពុរ​មាត់​ខ្លះ​មាន​ជាតិ​អាល​់​កុល​ដល់​​ទៅ​​២៦,៦%​​​​ ហើយ​ទឹក​​​ខ្ពុរ​​​មួយ​ចំនួន​ទៀត​មាន​ត្រឹម​តែ​១៨,៩​ភាគ​រយ ​​​ឬ​​​១៤​,៥​ភាគ​រយ​​ទៅតាម​ប្រភេទ​​​ទឹក​ខ្ពុរ​​​ ប៉ុន្តែ​ចំពោះ​ទឹក​​ខ្ពុរមាត់​ខ្លះ​ក៏​មិន​មាន​​ជាតិ​អាល់​កុល​ដែរ ហើយ​​ទឹក​​​ខ្ពុរ​មាត់​​មាន​ច្រើន​ប្រភេទ​ទៅតាម​ក្លិន និង​តាម​តម្រូវការ​របស់​មនុស្ស​ ។ ​​ពិតណាស់​​​ទឹក​ថ្នាំ​ខ្ពុរ​មាត់​បាន​ផ្តល់​នូវ​​អត្ថ​​​ប្រយោជន៍​ជាច្រើន​ដូច​ជា​៖​​

-អាច​សម្លាប់​​មេរោគ​ដែល​នៅ​ជុំវិញ​ជាលិកា​ធ្មេញ ​។ ​​ទឹក​ថ្នាំ​​ខ្ពុរ​មាត់​អាច​ជួយ​ការពារ​ធ្មេញ​ និង​ជួយ​ការពារអញ្ចាញ​ធ្មេញ​ឱ្យ​​​មាន​សុខ​​ភាព​
​ល្អ ។ ​​​ធ្មេញ​ពុក​ដែល​មាន​ប​្រហោង​តូច​ៗ​ បើ​សិន​​ទុក​យូរ​ទៅ​អាច​ក្លាយ​ទៅ​ជា​ប្រហោង​ធំ​រហូត​​​​ធ្លាយ​ដល់​​​បណ្តូល​ធ្មេញ​​ តែ​បើ​​​លោក​អ្នក​​ប្រើ​​ទឹក​ថ្នាំ​​ខ្ពុរ​មាត់ ​ការវិវឌ្ឍ​​ដែល​ធ្វើ​​ឱ្យ​​ធ្មេញ​ខូច​នោះ ​វា​អាច​​ទៅជា​យឺត​យ៉ាវ​ ឬ​នៅ​នឹង​ ​ព្រោះ​​​​ខណៈ​​​ដែល​​​អ្នក​​ប្រើ​ប្រាស់​ទឹក​​​ខ្ពុរ​អាច​ធ្វើ​ឱ្យ​មេរោគ​​ងាប់​ជា​បន្ត​បន្ទាប់​បន្តិច​ម្តង​ៗ​ ដែល​​អាច​ធ្វើ​ឱ្យ​ធ្មេញ​មានសុខភាព​ល្អ​ឡើង​វិញ​បាន​​ ​។ ចំពោះ​​ជា​លិកា​ខ្លះ​ដូច​ជា​អញ្ចាញ​​ធ្មេញ​​​​មាន​ពណ៌​ស្រអាប់​កាល​ណា​ប្រើ​ទឹក​ថ្នាំ​​ខ្ពុរ​មាត់​អាច​ធ្វើ​ឱ្យ​ជាលិកា​នៅ​ជុំ​វិញ​​ប្រអប់​​មាត់​មា​នសុខភាព​ល្អ ​និង​ធ្វើ​ឱ្យ​មាន​ក្លិន​ល្អ​ថែម​ទៀត​ផង ។ ​ការ​ប្រើ​ប្រាស់​ទឹក​ថ្នាំ​ខ្ពុរ​មាត់​ក៏​អាច​​ជួយ​ឱ្យ​​ធ្មេញ​មិន​មាន​បញ្ហា​ដូច​ជា​រង្គោះ​រង្គើ​នោះទេ ។ ​ស្ត្រី​មាន​ផ្ទៃ​ពោះ​​​​គួរ​ថែ​ធ្មេញ​​ឱ្យ​​មាន​សុខភាព​ល្អ​​ ព្រោះ​នៅ​ពេល​មាន​ផ្ទៃ​ពោះ​សុខភាព​​មាត់​​ធ្មេញ​​​​ជា​រឿង​​សំខាន់​ណាស់​​សម្រាប់​ស្ត្រី​ជា​​មាតា ។

​​ធម្មតា​ទឹ​កថ្នាំ​​ខ្ពុរ​មាត់​​បាន​ផ្តល់​​នូវ​អត្ថ​​​ប្រយោជន៍​ជាច្រើន ​ប៉ុន្តែ​វា​ក៏​បាន​ផ្តល់​នូវ​​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​ផង​ដែរ ​​បើ​សិន​ជាលោក​​អ្នក​ជ្រើស​​រើស​នូវ​ប្រភេទ​ទឹក​ខ្ពុរ​​មិន​ល្អ ​ជា​ពិសេស​មិន​បាន​​អនុ​វត្ត​ទៅតាម​ការណែ​នាំ​របស់​​អ្នក​ជំនាញ​នោះ ។ ​ផល​ប៉ះ​ពាល់​ទាំងនោះ​មានដូច​ជា​​ទឹក​​​ខ្ពុរ​មាត់​​ ​​ដែល​មាន​​អាល់​កុល​ខ្ពស់​​អាច​បង្ក​ឱ្យ​កើត​​​​ជំងឺ​មហា​រីក ក្រពេញ​ទឹក​មាត់​​​ ដែល​ករណី​​នេះ​ច្រើន​កើត​ឡើង​ចំពោះ​អ្នក​​​​ទទួល​ទាន​​គ្រឿង​ស្រវឹង​​ និង​ជក់​បារី​ច្រើន​ ប៉ុន្តែ​​​មាន​តិច​តួច​ណាស់ ។ ​​ដូច្នេះ​ដើម្បី​ប្រើ​ប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់​ឱ្យបាន​ត្រឹម​ត្រូវ​ ​​មិន​​​​បង្ក​ឱ្យ​កើត​​​បញ្ហា​នេះ ​អ្នក​ត្រូវ​អនុ​វត្ត​ទៅតាម​​ការណែនាំ​​របស់​អ្នក​ជំនាញ​​ដូច​ខាង​ក្រោម​​ ៖

-​លោក​អ្នក​ត្រូវ​​ស្វែង​​យល់​​ថា​ទឹក​​​​ខ្ពុរ​មាន​​សារជាតិ​អ្វី​ខ្លះ​? មានការ​ទទួល​ស្គាល់​​ត្រឹម​ត្រូវ​ដែរ​ឬ​អត់ មាន​កាល​បរិច្ឆេទ​​ដែរ​ឬ​​ទេ​​ និង​មាន​កម្រិត​ជាតិ​អាល់​កុល​កម្រិត​ណា​? ។ ​ចំពោះ​​ទឹកថ្នាំ​ខ្ពុរមាត់​ដែល​មា​ន​​ជាតិ​អាល់​​កុល​​ច្រើន លោក​អ្នក​មិន​អាច​ខ្ពុរ​មាត់​បាន​យូរនោះទេ ​​។ តើ​ត្រូវ​​​ប្រើ​​​ទឹក​ថ្នាំ​ខ្ពុរមាត់​​របៀប​ណា?

-​សម្រាប់​​វិធី​ដែល​ល្អ​បំផុត​នៅក្នុង​ការ​ប្រើ​ប្រាស់​​ទឹកថ្នាំខ្ពុរមាត់ ជាដំបូង​លោកអ្នក​ត្រូវ​តែ​ប្រើ​ប្រាស់​​ទឹក​បរិសុទ្ធ​​សម្រាប់​លាយ​ជា​មួយ​​នឹង​​ទឹក​​ថ្នាំ​ខ្ពុរមាត់​ ដើម្បី​​ខ្ពុរ​មាត់​​ទុក​​បាន​យូរ​​​​ និង​អាច​ការពារ​កុំ​ឱ្យ​​​ក្រហាយ ឬ​រលាក​​មាត់​ខ្លាំង​​ពេក​ ។ ​​​បើ​សិន​ជា​លោក​អ្នក​​ខ្ពុរ​មាត់​​ដោយ​ប្រើ​ទឹក​ថ្នាំ​ខ្ពុរមាត់​​​​ដែល​មាន​ជាតិ​​អាល់​កុល​ច្រើន​​ ​ហើយ​ប្រើ​​​តែ​វា​សុទ្ធ​​ លោក​អ្នក​​ត្រូវ​​​ទុក​ក្នុង​មាត់​រយៈ​​ពេល​​​ពី​១៥​វិនាទី​ទៅ​២០​វិនាទី​​ដោយ​ត្រូវ​គ្រ​​លែង ​ឱ្យ​សព្វ​​​​កន្លែង​នៃ​កោសិកា​ធ្មេញ​​នៅ​ក្នុង​​មាត់ ។ បើ​សិន​ជា​ទឹកថ្នាំ​ដែល​មាន​ជាតិ​អាល់​កុល​ ​​​លាយ​​ជា​មួយ​​ទឹក​បរិសុទ្ធ​​ លោក​​អ្នក​អាច​​​បៀម​ទុក​ក្នុង​មាត់​​​បាន​ពី​៣​នាទី​ទៅ​៥​នាទី​​ ។

ដើម្បី​ការពារ​កុំ​ឱ្យ​កើត​​បញ្ហា​នៅ​ពេល​ប្រើ​​ប្រាស់​ទឹកថ្នាំខ្ពុរមាត់ លោក​អ្នក​ត្រូវ​​ជ្រើ​ស​រើស​​ប្រភេទ​ទឹកថ្នាំ​ខ្ពុរមាត់​ដែល​មិន​មាន​​ជាតិ​អាល់​កុល​​ច្រើ​ន​ពេក ព្រោះជាតិ​អាល់​កុល​អាច​ធ្វើ​ឱ្យ​​​​ក្រហាយ​មាត់ ​ហើម​អញ្ចាញ​ធ្មេញ​ជា​ដើម​ ។​ អំបិល ក៏​​អាច​​ប្រើ​ប្រាស់​ជំនួស​ទឹក​ថ្នាំ​ខ្ពុរ​មាត់​​បាន​ដែរ ​ព្រោះអំ​បិល​​​ធ្វើ​ឱ្យ​ជា​លិកា​ជុំ​​វិញ​​ធ្មេញ​ណែន​​ហាប់​ល្អ ហើយ​មិន​ធ្វើ​ឱ្យ​មាន​​ឈាម​​នៅតាម​អញ្ចាញ​ធ្មេញ​ថែម​ទៀត​ផង ។ ​​ដោយ​គ្រាន់​តែ​យក​អំបិល​ដាក់​លាយ​ជា​មួយ​ទឹក​ក្តៅ​ឧណ្ហៗ​​​ឱ្យ​​ប្រៃ​ល្មម ​ហើយ​ខ្ពុរ​​ត្រឹម​តែ​​​​២​នាទី​ទៅ​៥​​នាទី​បាន​ហើយ ។

​គួរ​​ចង​ចាំ​ថា ​មុន​នឹង​ជ្រើស​រើស​​​​ទឹក​ថ្នាំ​ខ្ពុរមាត់​ ​មក​​ប្រើ​​ប្រាស់​​ លោក​​​អ្នក​​គួរ​​​យល់ដឹង​អំពី​ទឹកថ្នាំ​ខ្ពុរមាត់​​ឱ្យ​បាន​ច្រើន ជា​ពិសេស​​មិន​ត្រូវ​​ជ្រើស​រើស​​ទឹក​ថ្នាំ​ខ្ពុរ​មាត់​ណាដែល​មាន​ជាតិ​អាល់​កុល​ច្រើន​ពេក​នោះទេ ។ ​គប្បី​​យល់​​ថា​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ និង​​​បារី​ច្រើន ​​ស្រ​ប​ពេល​​​កំពុង​​​ប្រើ​ប្រាស់​​ទឹកថ្នាំ​ខ្ពុរ​​មាត់ដែល​មា​នជាតិ​អាល់​កុល​ច្រើន​ផង​​​ដែរ​នោះ ​​ជា​កត្តា​មួយដែល​អាច​ធ្វើ​​ឱ្យ​លោក​អ្នក​កើត​​​ជំងឺ​​មហារី​ក្រពេញ​ទឹក​​មាត់​​​ ។ ប្រការ​​ល្អ​គួរ​ចៀស​វាង​​​ ឬ​​ថា​បើ​មិន​អាច​ខាន​​បាន​គួរ​​​បន្ថយ​​ចំពោះ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ ​និង​ពិសា​បារី ៕