ប្រទេស​ចិន​សន្យា​ថា​នឹង​ឆ្លើយ​តប​នឹង​ការ​បង្កើន​ពន្ធ​ពី​អា​មេ​រិ​ក


បេ​៉​កាំ​ង ៖ ភ្នាក់ងារ​សារព័ត៌មាន China Daily បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា ក្រសួង​ពាណិជ្ជ​កម្ម​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ពី​ភាព​សោកស្តាយ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​សុក្រ​លើ​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន និង​សន្យា​ថា​នឹង​ចេញ​សកម្មភាព​ឆ្លើយ​តប​ដែរ​។

ក្រសួង​ខាងលើ​បាន​លើក​ឡើង​ដូច្នេះ​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ពី​១០​ទៅ​២៥%​។

ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការ​ចរចា​ថា្ន​ក់​ខ្ពស់​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​លើ​សេដ្ឋកិច្ច​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​លើក​ទី​១១​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ខាង​មុខ ហើយ​ប្រទេស​ចិន​សង្ឃឹម​ភាគី​ទាំង​ពីរ​អាចម​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន​។

លោក Geng Shuang ដែល​ជា​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បាន​និយាយ​ថា​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​ដែល​ល្អ​និង​រឹង​មាំ​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​ទាំង​ពីរ​បាន​ជាប់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​តាំងពី​ខែកក្កដា​ដោយ​សហ​រដ្ឋអាមេរិក​ទាមទារ​ឲ្យ​ប្រទេស​ចិន​កែទម្រង់​គោលការណ៍​ពាណិជ្ជកម្ម​។

លោក Liu He ដែល​ជា​ឧប្បនាយករដ្ឋមន្ត្រី​របស់​ប្រទេស​ចិន​បាន​និយាយ​ថា កំណើន​ពន្ធ​នេះ​អាច​បង្ក​ការ​ប៉ះពាល់​ដល់​ប្រទេស​ចិន ដល់​សហរដ្ឋអាមេរិក​និង​ពិភពលោក​ទាំងមូល​ផង​ដែរ​។ អ្នកជំនាញ​មក​ពី​ប្រទេស​ទាំង​ពីរ​បាន​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​និង​បាន​ព្រមាន​ពី​ផល​ប៉ះពាល់​ដែល​ប្រទេស​ជុំវិញ​ពិភពលោក​អាច​នឹង​ជួប​ប្រទះ​។

លោក Jonathan Gold ដែល​ជា​អនុប្រធាន​ផ្នែក​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​និង​គោលនយោបាយ​ពន្ធ​នៅ​សហ​ព័ន្ធ​លក់រាយ​ជាតិ​បាន​និយាយ​ថា​កំណើន​ពន្ធ​មាន​ន័យ​ថា​កំណើន​នៃ​ការ​ចំណាយ​សម្រាប់​អាជីវកម្ម​និង​អតិថិ​ន​ចិន និង​បង្ក​ឲ្យ​សហរដ្ឋអាមេរិក​បាត់បង់​ការងារ​ជា​ច្រើន​ផង​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ