ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ឡាវ​ត្រៀមខ្លួន​ក្លាយជា​គូប្រជែង​ថ្មី នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន

5 ម៉ោង មុន

ប្រទេស​ចិន ៖ រដ្ឋបាល​គយ​ទូទៅ​របស់​ប្រទេស​ចិន (GACC) បាន​ប្រកាស​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា ផ្លែ​ទុរេន​ស្រស់​ពី​ប្រទេស​ឡាវ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​មក​កាន់​ប្រទេស​ចិន ប្រសិនបើ​បំពេញ​តាម​តម្រូវការ​អនាម័យ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម Znews…

ប្រទេស​ចិន ៖ រដ្ឋបាល​គយ​ទូទៅ​របស់​ប្រទេស​ចិន (GACC) បាន​ប្រកាស​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា ផ្លែ​ទុរេន​ស្រស់​ពី​ប្រទេស​ឡាវ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​មក​កាន់​ប្រទេស​ចិន ប្រសិនបើ​បំពេញ​តាម​តម្រូវការ​អនាម័យ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម Znews បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥​។

តាម​រយៈ​ការ​ប្រកាស​ចិត្ត​នេះ ប្រទេស​ឡាវ​ក្លាយជា​ប្រទេស​ទី ៦ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​មក​កាន់​ប្រទេស​ចិន បន្ទាប់​ពី​ប្រទេស​ថៃ វៀតណាម ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី និង​កម្ពុជា​។

បច្ចុប្បន្ន ប្រទេស​ឡាវ​មាន​ចម្ការ​ទុរេន​ជាង ២ ម៉ឺន​ហិ​កតា ភាគច្រើន​ជា​ពូជ​ម៉ា​ន់​ថង​។ ចាប់តាំងពី​ឆ្នាំ ២០២១ បណ្តា​វិនិយោគិន​មក​ពី​ចិន វៀតណាម និង​ម៉ា​ឡេ​ស៊ី បាន​ជំរុញ​ការ​ដាំ​ដុះ​ទុរេន​ក្នុង​ប្រទេស​ឡាវ​យ៉ាង​ខ្លាំង ដោយ​តំបន់​ដាំ​ដុះ​ឥឡូវនេះ​បាន​រីកសាយ​ភាយ​ពាសពេញ​តំបន់​ភាគ​ខាងជើង កណ្តាល និង​ភាគ​ខាងត្បូង​។ ម្យ៉ាងវិញទៀត ឡាវ​មាន​ព្រំដែន​ជាមួយ​ប្រទេស​ចិន និង​ត្រូវ​បាន​ត​ភ្ជាប់​ដោយ​ផ្លូវដែក «​ចិន​-​ឡាវ​» ដែល​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់ សម្រាប់​ការ​ដឹក​ជញ្ជូន​។ ថ្លៃដើម​ផលិតកម្ម និង​ការ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​ឡាវ ក៏​ទាប​ជាង​នៅ​ប្រទេស​ថៃ​ផង​ដែរ​។

លើស​ពី​នេះ បណ្តា​វិនិយោគិន​ចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​លើកកម្ពស់​ស្តង់ដារ​កសិកម្ម​នៅ​ក្នុង​ប្រទេស​ឡាវ តាម​រយៈ​ការ​អនុម័ត​វិធីសាស្ត្រ​គ្រប់គ្រង​ថ្មី​។ ដូចនេះ ប្រសិនបើ​ប្រទេស​ឡាវ​បង្កើន​ផលិតភាព និង​គុណភាព​ផ្លែ​ទុរេន​របស់​ខ្លួន នោះ​ពួក​គេ​អាច​ប្រកួតប្រជែង​ដោយ​ផ្ទាល់​ជាមួយនឹង​ទុរេន​ថៃ ព្រមទាំង​អាច​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​តម្លៃ​ទីផ្សារ​។

បច្ចុប្បន្ន បណ្តា​ចម្ការ​ដែល​មាន​គម្រោង​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ប្រទេស​ចិន ត្រូវ​តែ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង​ការ​តាមដាន​យ៉ាង​ម៉ត់ចត់ ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​កសិកម្ម​ល្អ និង​វិធានការ​គ្រប់គ្រង​សត្វល្អិត​រួម​បញ្ចូល​គ្នា ក៏​ដូច​ជា​រក្សា​អនាម័យ​ចម្ការ​ដាំ​ដុះ​ដោយ​ធានា​ថា គ្មាន​ប្រភព​ចម្លងរោគ ការ​បេះ​ផ្លៃ​រលួយ ឬ​ជ្រុះ​ចេញ​ជា​បន្ទាន់ និង​ការ​បោះចោល​ផលិតផល​ខូចគុណភាព​។

ស្រប​ពេល​ដំណើរការ​វេច​ខ្ចប់​ផ្លែ​ទុរេន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ឆ្លងកាត់​ដំណាក់កាល​ដូច​ជា ការ​សម្អាត ការ​តម្រៀប ការ​ចាត់​ថ្នាក់ និង​ការ​ដក​ផ្លែ​ខូច​ចេញ ដើម្បី​ធានា​ថា ការ​ដឹក​ជញ្ជូន​មិន​មាន​សត្វល្អិត សត្វ​ពីងពាង ផ្លែ​ឈើ​រលួយ មែកឈើ ស្លឹកឈើ ឫស ឬ​ដី​។ បើ​ចាំបាច់ ការ​គ្រប់គ្រង​សត្វល្អិត​អាច​ត្រូវ​បាន​អនុវត្ត​នៅ​កន្លែង​វេច​ខ្ចប់​ថែម​ទៀត​។ លើស​ពី​នេះ ដំណើរការ​វេច​ខ្ចប់​ទាំងមូល​ត្រូវ​តែ​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​សុវត្ថិភាព​ចំណីអាហារ​របស់​ចិន ច្បាប់​ជាតិ​ពាក់ព័ន្ធ បទ​ប្បញ្ញត្តិ និង​ស្តង់ដារ​នានា ហើយ​ការ​បន្ថែម​សារធាតុ​មិន​ត្រូវ​បាន​អនុញ្ញាត​ត្រូវ​បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​ជាទី​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ