ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរសម្នាក់ ក្រោយរាយខ្សែលួស​ឆក់គេឯងស្លា.ប់​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​រាយ​ខ្សែលួស​ត​ភ្ជាប់​ជាមួយ​ចរន្តអគ្គិសនី​ដើម្បី​ឆក់​កណ្តុរ តែ​បែរជា​ឆក់​បុរស​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ដីស្រែ​ក្រោយ​ភូមិ​ខ្នោ​ការ ភូមិ​ខ្នោ​ការ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​រាយ​ខ្សែលួស​ត​ភ្ជាប់​ជាមួយ​ចរន្តអគ្គិសនី​ដើម្បី​ឆក់​កណ្តុរ តែ​បែរជា​ឆក់​បុរស​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ដីស្រែ​ក្រោយ​ភូមិ​ខ្នោ​ការ ភូមិ​ខ្នោ​ការ ឃុំ​បា​រុង ស្រុក​ល្វាឯម ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប្រឹ​ម ម៉េ​ង​ស្រៀ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ខ្នោ​ការ ឃុំ​បា​រុង ល្វាឯម ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ជុំ ម៉ា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នោ​ការ ឃុំ​បា​រុង ស្រុក​ល្វាឯម ខេត្តកណ្ដាល​។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​រាយ​ខ្សែលួស​ដោយ​ត​ភ្ជាប់​ជាមួយ​ចរន្តអគ្គិសនី​ជុំវិញ​ស្រែ​ដើម្បី​ឆក់​កណ្ដុរ​ជា​រៀងរាល់ថ្ងៃ ។ លុះដល់​វេលា​កើតហេតុ​ខាងលើ ជន​រង​គ្រោះ និង​មិត្តភក្តិ​ពីរ​នាក់​ទៀត​ឈរ​លេង​នៅ​ខាងក្រោយ​ភូមិ ពេល​នោះ​ជន​រង​គ្រោះ​បាន​និយាយ​ទូរស័ព្ទ​ហើយ​ក៏​ដើរទៅ​វាលស្រែ ពេល​ដែល​ដើរ​ឆ្ងាយ​ចេញពី​ភូមិ​ដល់​វាលស្រែ​ត្រង់​ចំណុច​កើតហេតុ ក៏​ត្រូវ​ខ្សែលួស​ដែល​គេ​រាយ​សម្រាប់​ឆក់​កណ្ដុរ​នោះ​បាន​ឆក់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ដួល ឃើញ​ដូច្នេះមិត្ត​ភ​ក្តិ​ដែល​ឈរ​ជាមួយ​បាន​ស្ទុះ​ទៅ​ជួយ​ទាញ​ជន​រង​គ្រោះ​លើក​បញ្ឈរ​បាន​បន្តិច ក្រោយមក​ជន​រង​គ្រោះ​ក៏​ដួល​ទៅ​វិញ​ហើយ​ស្លាប់​បាត់​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ