ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​មនុស្ស ទាំង​ម៉ូតូ​កៀប​ជាប់​នឹង​រថយន្តក្រុង​យ៉ាង​ស្រៀវ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤០-៤១ ស្ថិត​ក្នុងភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤០-៤១ ស្ថិត​ក្នុងភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ពាង ស៊ី​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្ញា ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GF-៦៧១០ ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ប្រភេទ​រថយន្តក្រុង​ធុន​ធំ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៦៥៩៧ (​ជា​រថយន្ត​របស់​ក្រុមហ៊ុន​DD​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​វៀតណាម​) បើក
បរ​ដោយ​ឈ្មោះ​លឹ​ម បូ​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​រត់គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​។

បើ​តាម​ប្រភព​ព៌​ត​មានបាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្តក្រុង​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្តក្រុង​បាន​រ៉េ​ចង្កូតជ្រុល​ចូល​ទៅ​ខាងឆ្វេង​ដៃ (​ចូល​ផ្លូវ​យានយន្ត​ផ្ទុយ​គ្នា​) បាន​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​កៀប​ត្រឹម​ចង្កេះ​ជាមួយ​ម៉ូតូ​ជាប់​នឹង​រថយន្តក្រុង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​។ ចំណែក​អ្នកបើកបរ​រថយន្តក្រុង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ករណី​ខាងលើ​នេះ​ត្រូវ​បាន​មន្ត្រី​នគរបាល​ជំនាញ​ចរាចរណ៍​សណ្តាប់ធ្នាប់​ស្រុក​កៀនស្វាយ​បាន​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ចាត់ការ​តាម​និ​តិ​វិធី និង​ធ្វើការ​ស្រាវ
ជ្រាវ​រក​អ្នកបើកបរ​រថយន្តក្រុង​ដែល​រត់គេច​ខ្លួន​ឱ្យ​ចូល​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ