ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ចម្លើយ​សារភាព និង​នាំ​ឃាតករ​សម្លា.ប់​​ជន​រង​គ្រោះ​ពីក្រោម​ផ្ទះ​ធ្វើ​ត្រាប់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្នងការ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ប្រើ​ពេល​២០​ថ្ងៃ​គត់ ក្នុង​ការ​បំបែកសំណុំរឿង​ឃាតកម្ម​ដែល​បាន​កើតឡើង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​នៅ​ស្រុក​កែវ​សីមា ហើយ​ព្រឹក​ថ្ងៃ​ទី​១២ ម្សិលមិញ​នេះ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគ​បាល​នាំ​ខ្លួន​ទៅ​ធ្វើ​ត្រាប់​ឡើង​វិញ​នៅ​កន្លែង​កើតហេតុ ស្ថិត​នៅ​ក្មូ​ម…

ខេត្តមណ្ឌលគិរី ៖ ស្នងការ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ប្រើ​ពេល​២០​ថ្ងៃ​គត់ ក្នុង​ការ​បំបែកសំណុំរឿង​ឃាតកម្ម​ដែល​បាន​កើតឡើង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​នៅ​ស្រុក​កែវ​សីមា ហើយ​ព្រឹក​ថ្ងៃ​ទី​១២ ម្សិលមិញ​នេះ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគ​បាល​នាំ​ខ្លួន​ទៅ​ធ្វើ​ត្រាប់​ឡើង​វិញ​នៅ​កន្លែង​កើតហេតុ ស្ថិត​នៅ​ក្មូ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

លោកស្នងការ​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មិន​ទាន់​ឃាត់​ជនសង្ស័យ​នោះ គ្រាន់តែ​កំណត់​មុខសញ្ញា​ជាក់លាក់ ។ បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​ពីរ​បទ​លាក់​ទុក​អាវុធ​ខុសច្បាប់​។ ក្រោយ​ពី​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ទើប​ឈាន​ដល់​ឃាត់ខ្លួន​ជន​សង្ស័យ​ដែល​ជា​ខ្មាន់កាំភ្លើង​តែ​ម្ដង ។

ខ្មាន់កាំភ្លើង​ដែល​ធ្វើការ​បាញ់ប្រហារ​លើ​ជន​រង​គ្រោះ​ខាងលើ​នោះ​មានឈ្មោះ ណ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្មូ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។ ក្រោយ​ពេល​សមត្ថកិច្ច​សួរ​ចម្លើយ ជន​សង្ស័យ​បាន​សារភាព​ទាំងអស់ ហើយ​មូលហេតុ​ដែល​ជនសង្ស័យ​ឈាន​ដល់​ការ​បាញ់ប្រហា​លើ​ជន​រង​គ្រោះ ដោយសារ​រឿង​ទំនាស់​ព្រំ​ដី និង​បាន​ចោទ​ជន​រង​គ្រោះ​ថា ចេះ​អំពើ​អាប​ធ្មប់​។

គួរ​រំលឹក​ដែរ​ថា ករណី​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​មួយ បាន​កើតឡើង​នៅ​ម៉ោង​៨​និង​៥១​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុចរ​យ៉ង ភូមិ​ក្មូ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ដ​មណ្ឌល​គី​រី​។ ជនល្មើស​បាន​បាញ់ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​។

បើ​តាម​របាយការណ៍​លោក កុយ ចំរើន នាយ​ប៉ុស្តិ៍​ស្រែ​ឈូក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ មានឈ្មោះ ប្យុ​ច ផុស អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ មាន​ប្រពន្ធ​ឈ្មោះ ស្រោ​ញ ចែវ មានកូន​ចំនួន​៧​នាក់ ក្នុង​ស្រី​៦​នាក់ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​។

ហើយ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ព្រៃ​វិញ​ជា​ធម្មតា​ដូច​សព្វមួយដង បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទៅ​ចូលរួម​កម្មវិធី​សែនព្រេន​បុណ្យចូលឆ្នាំ​ថ្មី រួច​ផឹក​ស្រា​បៀ​អស់​៣​កំប៉ុង​ជាមួយ​អ្នក​ភូមិ រួច​ក៏​ត្រឡប់​មក​ផ្ទះ​វិញ និង​បាន​ដេក​មើល​ទូរស័ព្ទ​ជាមួយ​កូន ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​មក​បាញ់​ពីក្រោម​ផ្ទះ​ត្រូវ​ចំពោះ​ចំនួន​២​គ្រាប់ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ផ្ទះ​តែ​ម្តង​៕

គួររំលឹក​ទៀតថា ៖ តក់ស្លុត​! ខណៈ​កំពុង​លេង​ទូរស័ព្ទ​ជាមួយ​កូន​ៗ ស្រាប់តែ​សំឡេង​ឪពុក​ស្រែក​ទៅ​កូន​ថា «​គេ​បាញ់​ពុក​ហើយ​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ