ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តក់ស្លុត​! ខណៈ​កំពុង​លេង​ទូរស័ព្ទ​ជាមួយ​កូន​ៗ ស្រាប់តែ​សំឡេង​ឪពុក​​ស្រែក​ទៅ​កូន​ថា «​គេ​បា.ញ់​ពុក​ហើយ​»

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តី​រាយ​ការ​ន៍​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ព្នង​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ផ្ទះ ក្រោយ​រង​នូវ​ការ​បាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ មេ​សា ២០១៩ ស្ថិត​ក្នុងភូមិ​ខ្អួ​ម…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តី​រាយ​ការ​ន៍​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ព្នង​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ផ្ទះ ក្រោយ​រង​នូវ​ការ​បាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ មេ​សា ២០១៩ ស្ថិត​ក្នុងភូមិ​ខ្អួ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ជនជាតិ​ព្នង​ឈ្មោះ ប្យុ​ច ផុស ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ មាន​ប្រពន្ធ​ឈ្មោះ ស្រោ​ញ ចែវ មានកូន​ក្នុង​បន្ទុក​ចំនួន​៧​នាក់ ក្នុង​នោះ​ស្រី​៦​នាក់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​បណ្តើរ​ឆ្កៃ​រក​សត្វ​ក្នុង​ព្រៃ​វិញ​នៅ​ម៉ោង​ប្រមាណ​៦​និង​៣២​នាទី​ល្ងាច ថ្ងៃ​ទី​១៤ មេ​សា ដោយ​ចាប់​បាន​សត្វ​ត្រ​គួ​ត​៤​ក្បាល និង​កូនជ្រូក​ព្រៃ​១​ក្បាល លុះដល់​ម៉ោង​៧​និង​១០​នាទី​យប់​ជន​រង​គ្រោះ​ក៏​ទៅ​ចូលរួម​កម្មវិធី សែនព្រេន​បុណ្យចូលឆ្នាំ​ថ្មី រួច​ផឹកស្រា​បៀរ​អស់​៣​កំប៉ុង ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ​។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​មក​ដល់​លើ​ផ្ទះ ជន​រង​គ្រោះ​បាន​ដេក​លេង​ទូរស័ព្ទ​ជាមួយ​កូន​ៗ​នៅ​លើ​ផ្ទះ រំពេច​នោះ​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​លប​បាញ់​ពីក្រោម​ផ្ទះ ចំពោះ​ជន​រង​គ្រោះ​ចំនួន​២​គ្រាប់ ។ ភ្លាម​ៗ​ជន​រង​គ្រោះ​បាន​ស្រែក​ប្រាប់​ទៅ​កូន​ថា គេ​បាញ់​ពុក​ហើយ ហើយ​ក៏​ស្លាប់​តែ​ម្តង​។

លុះ​មក​ដល់​នៅ​ថ្ងៃ​ទី​១៥ មេ​សា អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ សំ​អ៊ា​ង បាន​ដាក់​វិធានការ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​តែ​ស៊ើបអង្កេត និង​ចាប់ខ្លួន​ជន​ដៃដល់​មក​ផ្តន្ទាទោស​ឲ្យ​ខាន​តែ​បាន​។ នៅ​ថ្ងៃ​ដដែល​នេះ លោក ស្វាយ សំ​អ៊ា​ង បាន​ដឹកនាំ​កងកម្លាំង​ទាំង​៣​ប្រភេទ​រួម​នឹង​ក្រុម​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព ចុះ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​​ដល់​គ្រួសារ​ជន​រង​គ្រោះ​។ លោក​អភិបាលខេត្ត​បាន​សម្តែង​ក្តី​សោកស្តាយ​ចំពោះ​ឃាតកម្ម​មួយ​នេះ​យ៉ាង​ខ្លាំង ព្រមទាំង​បាន​ជួយ​ជ្រោមជ្រែង​ថវិកា​មួយ​ចំនួន​ដល់​ការ​ធ្វើ​បុណ្យសព​ជន​រង​គ្រោះ​ផង​ដែរ​។

លោក​អភិបាលខេត្ត​បាន​ឧ​ប​ត្ថ​ម​ថវិកា​ចំនួន​២​លាន​រៀល ព្រមទាំង​គ្រឿង​ឧបភោគ និង​បរិភោគ​ជូន​គ្រួសារ​រង​គ្រោះ ចំណែក​លោក​នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា បាន​ផ្តល់​ថវិកា​៣៥​ម៉ឺន​រៀល និង​លោក ប៉ៃ លិ​ន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា ចំនួន​២០​ម៉ឺន​រៀល​បន្ថែម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ