ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​៖ ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈ ដ្ឋាន​បាន​និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះដំណើរការ និង​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ​និង​គ្រប់​ទិស​ទី​ បាន​និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ដំណើរការ និង​នីតិវិធី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ថា យុត្តិធម៌​នឹង​ទទួល​បាន​រវាង​ភាគី​ទាំង​ពីរ​ក្រោម​កិច្ច​សម្របសម្រួល និង​ផ្សះផ្សារ​ពី​អ្នកជំនាញ​អន្តរជាតិ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។

ឯកឧត្តម ប៉ែន បូ​ណា​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​លើក​ឡើង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ
មិថុនា ឆ្នាំ​២០២៦ ​ថា ​កម្លាំង​មហា​សាមគ្គី​ជាតិ​ខ្មែរ​ដ៏​រឹង​មាំ ​បាន​និង​កំពុង​បង្ហាញ​ឡើង​កាន់តែ​ខ្លាំង​ក្នុង​ការ​គាំទ្រ​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​ចាប់ផ្តើម​ប្រើប្រាស់​យន្តការ​ផ្សះផ្សារ​ដោយ​បង្ខំ (Compulsory Conci​liation) ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ UNCLOS ដើម្បី​ដោះស្រាយ​វិវាទ​ទាម​ទារ​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ជាមួយ​ប្រទេស​ថៃ​ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា «​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ និង​គ្រប់​ទិស​ទី បាន​និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ដំណើរការ និង​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ថា យុត្តិធម៌​នឹង​ទទួល​បាន​ រវាង​ភាគី​ទាំង​ពីរ​ក្រោម​កិច្ច​សម្របសម្រួល និង​ផ្សះផ្សារ​ពី​អ្នកជំនាញ​អន្តរជាតិ និង​ស្រប​តាម​ច្បាប់​អន្តរ
ជាតិ​។ ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ឈរ​លើ​ច្បាប់​អន្តរជាតិ​របស់​កម្ពុជា ​ក៏​តែងតែ​ទទួល​បានការ​ស្វាគមន៍ និង​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ជា​រៀង​រហូត​មក​» ​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ស​ម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​បន្ត​រក្សា​សាមគ្គីភាព​ជា​ធ្លុង​មួយ​ប្រកប​ដោ​យ​ទំនុកចិត្ត​ខ្ពស់ និង​ភាពរឹងមាំ ពីព្រោះ​ការ​ការពារ​អធិបតេយ្យភាព​ជាតិ គឺជា​កាតព្វកិច្ច​របស់​ជាតិ​យើង​ទាំងមូល​ ៕