ខេត្តតាកែវប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តថ្មីចំនួន៣រូប និងផ្លាស់ប្តូរភារកិច្ច៣រូបទៀត
- តាកែវ
ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវចំនួន០៣រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ឡាយ សុខា សមាជិកក្រុមប្រឹក្សាខេត្តលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រីអមដំ ណើរគណៈអធិបតី និងសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក និងលោក-លោកស្រី អភិបាលក្រុង-ស្រុកទាំង១០ ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ចទាំង០៣ប្រភេទ មេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាច្រើនរូបទៀត។

ហើយការតែងតាំង និងប្រកាសចូលកាន់មុខតំណែងនឹងផ្លាស់ប្តូរភារកិច្ចដល់អភិបាលរងខេត្តនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងសមត្ថ ភាពដឹកនាំ និងបង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

រដ្ឋបាលសាលាខេត្តបានអោយដឹងថា ចំពោះការប្រកាសចូលកាន់តំណែងអភិបាលរងខេត្តចំនួន៣រូប នាពេលនេះ មានទី១-លោកអម សុភា ពីអភិបាលរងខេត្តកំពង់ឆ្នុកជាអភិបាលរងខេត្តតាកែវ ។ ទី២-លោកហែម ឬទ្ធី ពីអភិបាលរងខេត្តប៉ៃលិន មកជាអភិបាលរងខេត្តតាកែវ ។ ទី៣-លោកព្រុំ គន្ធី ពីអភិបាលរងខេត្តកែប មកជាអភិបាលរងខេត្តតាកែវ ។

ដោយឡែក សម្រាប់ខេត្តតាកែវក៏បានផ្លាស់ចេញចំនួន៣រូបផងដែរ ទី១-លោកម៉ឹង វុទ្ធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង ។ ទី២-លោកមូល វិចិត្រ ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តប៉ៃលិន ទី៣-លោកលី សាវេត ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកែប ។




ចែករំលែកព័តមាននេះ