ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

James អាច​ជា​ជម្រើស​ល្អ​សម្រាប់​​ជំនួស​តារា​ឆ្នើម​រូប​នេះ​នៅ PSG

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា James Rodriguez ដែល​ជា​កីឡាករ​របស់ Real Madrid ខ្ចី​ជើង​ឱ្យទៅ​លេង​នៅ Bayern…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា James Rodriguez ដែល​ជា​កីឡាករ​របស់ Real Madrid ខ្ចី​ជើង​ឱ្យទៅ​លេង​នៅ Bayern Munich អាច​ជា​ជម្រើស​មួយ​ដ៏​ល្អ សម្រាប់​យក​ទៅ​ជំនួស Neymar នៅ​ក្លិប​អ្នកមាន​បារាំង ។

កីឡាករ​រូប​នេះ​បាន​ប្រាប់​មិត្ត​រួម​ក្រុម​នៅ Bayern Munich ថា Paris Saint-Germain អាច​នឹង​យក​រូបគេ​ទៅ​លេង ប្រសិនបើ Neymar ចាក​ចេញពី​ក្លិប​ហើយ​ទៅ​លេង​ឱ្យ Real Madrid ។ កាសែត​អា​ល្លឺ​ម៉​ង់ Bild ក៏​បាន​លើក​មក​ដែរ​ថា កីឡាករ James មាន​លទ្ធភាព​តិច​ណាស់ ក្នុង​ការ​ត្រឡប់​ទៅ Real Madrid វិញ ក្រោយ​ពី​ចប់​ការ​ខ្ចី​ជើង​នៅ Bayern Munich ។

ខាង​ក្លិប Bayern ធ្លាប់​បាន​ប្រកាស​រួម​ម្តង​ហើយ ថា​ចង់​យក James មក​នៅ​ក្លិប​របស់​ខ្លួន​ជាប់​តែ​ម្តង ។ តែ​គេ​នឹង​មិន​បាន​សម្រេច​ទេ ដោយសារ​តែ​ចិត្ត​របស់ James គឺ​មិន​នៅ​ក្លិប​នេះ​ឡើយ ។

កីឡាករ​រូប​នេះ មានឈ្មោះ​បោះ​សម្លេង​នៅ​បារាំង ដោយសារ​តែ​ធ្លាប់​លេង​នៅ Monaco យ៉ាង​កក្រើក មុន​ពេល​ចូល​លេង​ឱ្យ Real Madrid កាលពី​ឆ្នាំ​២០១៤​។ James ជឿជាក់​ថា PSG គឺជា​គោលដៅ​របស់​គេ នៅ​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ