ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិស​​​ធ្វើតេស្តផ្លុំ​ឃើញជាតិអាល់កុល​លើ​តៃ​ឡាននេះ…គាត់ថាមកពីផ្លែធុរេន

4 ឆ្នាំ មុន

តាម​ប្រភពពី​Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​តៃកុង​ឡាន នៅខេត្ត​ជាំ​ង​ស៊ូ ត្រូវ​បាន​ប៉ូ​លិ​ស​រក​ឃើញ​មាន​ជាតិ​អាល់កុល​លើ​ស ​តាមរយៈ​ការ​ផ្លុំ​ខ្យល់​ពិនិត្យ​ ។ គាត់​បាន​បដិសេធ​ថា​ មិន​បាន​ផឹក​គ្រឿង​​ស្រវឹង​ទាល់តែ​សោះ ហើយ​មុន​នោះ…

តាម​ប្រភពពី​Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​តៃកុង​ឡាន នៅខេត្ត​ជាំ​ង​ស៊ូ ត្រូវ​បាន​
ប៉ូ​លិ​ស​រក​ឃើញ​មាន​ជាតិ​អាល់កុល​លើ​ស ​តាមរយៈ​ការ​ផ្លុំ​ខ្យល់​ពិនិត្យ​ ។ គាត់​បាន​បដិសេធ​ថា​ មិន​បាន​ផឹក​គ្រឿង​​ស្រវឹង​ទាល់តែ​សោះ ហើយ​មុន​នោះ ​គ្រាន់តែ​បាន​ញ៉ាំ​ធូ​រេ​ន​មុន​ពេល​បើកបរ ​។ ដោយសារ​តែ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់ ប៉ូ​លិសបាន​សម្រេចចិត្ត​អនុញ្ញាត​ឱ្យ​បុរស​ម្នាក់​នោះ​ ធ្វើតេស្ត​ពិនិត្យ​ឈាម​រក​ជាតិ​អាល់កុល​វិញ​ម្តង​។

អ្វី​ដែល​គួរ​​ឱ្យ​ភ្ញាក់ផ្អើល គឺ​គេ​រក​មិនឃើញ​ជាតិ​អាល់កុល​នៅ​ក្នុង​ឈាម​ទាល់តែ​សោះ​។ វា​ជា​លទ្ធផល ដែល​ច្បាស់​ជាង​ការ​ផ្លុំ​ខ្យល់​ ។ ប៉ូ​លិសបាន​ទទួលស្គាល់​ថា អ្វី​ដែល​តៃកុង​ឡាន​និយាយ​ គឺ​ពិតប្រាកដ​មែន​។
ព្រោះតែ​ឆ្ងល់​ពេក ប៉ូ​លី​សបាន​សាក​ទទួលទាន​ធូ​រេ​ន​នៅ​មុខ​កាមេរ៉ា ដើម្បី​ធ្វើការ​ពិសោធន៍​។

ក្រោយ​ពី​ទទួលទាន​រួច គាត់​ក៏​បាន​ធ្វើតេស្ត​ផ្លុំ​ខ្យល់ ហើយ​ឃើញ​ថា​កម្រិត​អាល់កុល​តាម​មាត់​ស្មើនឹង ០.០៣៦ ដែល​លើស​កម្រិត​សម​ស្រប​នៅ​ក្នុង​ប្រទេស​ចិន (០.០២)​។ក្រោយ​ពេល​បី​នាទី គាត់​ក៏​ធ្វើការ​ពិនិត្យ​ម្តងទៀត ហើយ​ក៏​ឃើញ​ថា​ កម្រិត​អាល់កុល​បាត់​ទៅ​ទាំងស្រុង ​។

ពួក​គាត់​បាន​ទាញ​សេចក្តីសន្និដ្ឋាន​ថា អាហារ​ផ្លែ​ឈើ ឬទឹក​ថ្នាំ​ខ្ពុ​លមាត់​ខ្លះ អាច​ធ្វើ​ឱ្យ​តេស្ត​ផ្លុំ​ជាតិ​អាល់កុល​មាន​បញ្ហា​។ អ្វី​ដែល​កាន់តែ​ច្បាស់​ជាង​ការ​ផ្លុំ គឺ​ការ​ពិនិត្យ​ឈាម​រក​ជាតិ​អាល់កុល ​៕

អត្ថបទសរសេរ ដោយ