ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរសជន​ជូន​ស្ដ្រី​ដែល​ត្រូវ​ប្ដី​អគតិ​វាយ​ធ្វើបាប​ស្ទើរតែ​ឡប់សតិ

14 ឆ្នាំ មុន

ខេត្ដព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ភ្នាក់ងារ​សារព័ត៌មាន​កោះសន្ដិភាព​បាន​នាំ​យក អំណោយ​របស់ សប្បុរសជន ទៅ​ឧបត្ថម្ភ​ជូន​ដល់​ដៃ​ស្ដ្រី​ឈ្មោះ​តក់ លៀប អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ដែល​ត្រូវ​ប្ដី​ឈ្មោះ​ខាត់ ធី វាយ​ធ្វើបាប​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ដ​ស្ទើរ​បាត់បង់​ស្មារតី​ម្ដង​ៗ ។

ខេត្ដព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ភ្នាក់ងារ​សារព័ត៌មាន​កោះសន្ដិភាព​បាន​នាំ​យក អំណោយ​របស់ សប្បុរសជន ទៅ​ឧបត្ថម្ភ​ជូន​ដល់​ដៃ​ស្ដ្រី​ឈ្មោះ​តក់ លៀប អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ដែល​ត្រូវ​ប្ដី​ឈ្មោះ​ខាត់ ធី វាយ​ធ្វើបាប​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ដ​ស្ទើរ​បាត់បង់​ស្មារតី​ម្ដង​ៗ ។

តាម​សំដី​លោក​មេ​ភូមិ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ខាង​បានឱ្យ​ដឹង​ថា ស្ដ្រី​រង​គ្រោះ​ត្រូវ​ប្ដី​វាយ​ធ្វើបាប​តាំង ពី​មាន​ផ្ទៃពោះ​រហូត​ដល់​ឆ្លងទន្លេ​បាន​៩​ថ្ងៃ ស្ទើរ​ឡប់សតិ​។ រហូត​មាន​ពេល​ខ្លះ​ប្ដី​អគតិ​រូប​នោះ បាន​យក​ទារក ជា​កូន​ដែល​ទើបនឹង​កើត​ទៅ​ប្លុង​ចោល​នៅ​បឹង​កំ​បោ្លក ហើយ​ត្រូវ​សមត្ថកិច្ច​ទៅ​យក​ទារក​នោះ​មក​ប្រគល់ ឱ្យ វិញ​ក៏​មាន ។

ក្នុង​ការ​ប្រគល់​អំណោយ​ជូន​ដល់​ស្ដ្រី​រង​គ្រោះ​នេះ មានការ​ចូលរួម​ពី​លោក ណា​វ ឌុ​ល ជា​អនុប្រធាន​ភូមិ និង​លោកតា​សំ ជា​គណៈកម្មការ​វត្ដ​ចាក់​ខ្លាញ់ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​មួយ​ចំនួន​ទៀត ផង​ដែរ ។

អំណោយ​ដែល​សប្បុរសជន​បាន​ផ្ដល់​តាម​រយៈ​កោះសន្ដិភាព​មាន

១-​លោក​ទ្រា​វ ជីវ៉ា នាយក​ក្រុមហ៊ុន​ទេសចរណ៍ វើ​ល​ដ៏​ផ​ប ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​រៀល

២-​លោក​វង្ស ឆាយ ក្រុមហ៊ុន V-LAM ហាង​ជួសជុល រថយន្ដ និង AT&L ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម សមុទ្រ​នៅ​ក្រុង​ឡង​ប៊ិ​ច ឧបត្ថម្ភ​ថវិកា​៥០​ដុល្លារ

៣-​បុគ្គលិក​ទាំងអស់​របស់​ក្រុម APL Logistics ឧបត្ថម្ភ​៨៤.៦០០​រៀល និង​៧ដុល្លារ និង​ខោអាវ​សំរាប់ កុមារ​និង​ម្ដាយ​ជា​ច្រើន​សំរាប់

៤-​លោកយាយ អាំ លន់ នៅ​ខេត្ដស្វាយរៀង ឧបត្ថម្ភ​៥​ដុល្លារ

៥-​អ្នកស្រី ឈឹ​ម សុខ​សុភាព ព្រមទាំង​អ្នកស្រី​មូល សុខ​លី ឧបត្ថម្ភ​ថវិកា​៥​ម៉ឺន​រៀល ។

ស្ដ្រី​ឈ្មោះ តក់ លៀប បាន​សំដែង​នូវ​ការ​ត្រេកអរ​ជា​ពន្លឹក​ពេល​បាន​ទទួល​អំណោយ​ដ៏​ច្រើន​ក្នុង​ជីវិត​របស់​គាត់ ។ លោក​ណា​វ ឌុ​ល ជា​អនុប្រធាន​ភូមិ​ចាក់​ខ្លាញ់ ព្រមទាំង​លោកតា​អាចារ្យវត្ដ ជួសមុខ​ឱ្យ​ស្ដ្រី​រង​គ្រោះ​សូម ថ្លែងអំណរគុណ​ជា​អនេក​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏​ដូច​ជា​លោក​ឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង ដែល​មានចិត្ដ​សប្បុរសធម៌​បរិច្ចាគ​ថវិកា ជួយ​ដល់​ស្ដ្រី​រង​គ្រោះ​នេះ និង​សូម​ប្រសិទ្ធពរ​ដល់​លោក​អ្នក សប្បុរសជន​ទាំងអស់​ជួប​តែ​សេចក្ដីសុខ និង​សេចក្ដីចំរើន ព្រមទាំង​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។