ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់លើផ្លូវឌួងងៀប ស្លា.ប់ និង​របួសច្រើន​នាក់​ (មានវីដេអូ​)​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង​​បុកជាមួយ​ម៉ូតូ​មួយគ្រឿងជិះគ្នា​​៣នាក់ក្នុងទិសដៅបញ្ច្រាសគ្នា​ បណ្តាលឱ្យ​​បុរស​ម្នាក់​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ និង​២​នាក់​ទៀត បាន​រង​របួសធ្ងន់ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ​ខែឧសភា​…

រាជធានី​ភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង​​បុកជាមួយ​ម៉ូតូ​មួយគ្រឿងជិះគ្នា​​៣នាក់ក្នុងទិសដៅបញ្ច្រាសគ្នា​ បណ្តាលឱ្យ​​បុរស​ម្នាក់​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ និង​២​នាក់​ទៀត បាន​រង​របួសធ្ងន់ ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ​ខែឧសភា​ ឆ្នាំ​២០១៩​ ​ស្ថិតនៅទល់មុខ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​តាម​ផ្លូវ​ឌួ​ង​ងៀប ក្នុងភូមិ​ទ្រង់មាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ភាគី​ខាងរថយន្ត​មួយគ្រឿង​ខាងលើ​​ម៉ាក​ឡី​ច​ស៊ីស ​RX330​ ពណ៌​ស ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ២AY-៨៨៥៥ បើកបរ​ដោយ​ឈ្មោះ​ឈាង ប៊ុ​នសាន ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​១១១ ក្រុម​៩​ ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។

ចំណែក​ភាគី​ខាង​ជន​រង​គ្រោះ​ម្នាក់​ដែល​បាន​ស្លាប់​ និង​ជនរងគ្រោះ​ចំនួន​២នាក់ផ្សេងទៀត​ដែលរងរបួស​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណនោះទេ​ ។ ​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១B-៤០១៨​​ ។​

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្តម៉ាកឡិចស៊ីស​បាន​ធ្វើ​ដំណើរ​តាម​វិ​ថី​ឌួ​ង​ងៀប ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បើក​ជែង រថយន្ត​ធំ​មួយ​គ្រឿង រួច​ក៏​​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ដែល​ជិះ​គ្នា​៣​នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​អោយ​ម៉ូតូ​ដួល និង​មនុស្ស​រង​របួស​រ​ណូ​ក​រណែល​ទាំង​៣​នាក់​តែម្តង​។

តាមប្រភពព័ត៌មាន​បាន​បន្ត​ថា ភ្លាមៗនោះ ​អ្នកបើកបរ​ក៏​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​នាំ​គ្នា​សែងជនរងគ្រោះ​​ដាក់​ខាង និង​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះមក​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុ​សុមៈផងដែរ​​​ ហើយ​នគរ​បា​លមូលដ្ឋាន​ក៏​បាន​ចុះ​​មក​​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បញ្ជូន​ទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍ ។​

បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដោយសារ​តែ​របួសធ្ងន់​ពេក បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជី​វីត ចំណែក​បុរស​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​កំពុងសង្គ្រោះ​។

តាមប្រភពពី​​អ្នកបើកបរ​រថយន្ត​បានអោយ​ដឹង​ថា នៅ​មុន​​កើតហេតុ ពេល​ដែល​គាត់​ជែង​មិន​ទាន់​ផុត​ផង ស្រាប់តែ​ម៉ូតូ​​មួយគ្រឿង​ខាងលើ​បើក​គេច​ជង្ហុក មក​បុក​រថយន្ត​របស់គាត់​តែ​ម្តង ។

បច្ចុប្បន្ន រថយន្ត​និង​ម៉ូតូ​ ព្រមទាំង​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ​ចំណែក​សពជនរងគ្រោះម្នាក់​ត្រូវ​បាន​​នគរបាល​កំពុង​ស្រាវ​ជ្រាវរក​​ក្រុមគ្រួសារ​សាច់ញាតិ​ដើម្បី​​មកទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ