ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ ស្រាប់តែ​ប្រកាស​ដក​ចេញពី​កំពង់​ផែ​៣

4 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ អ​.​ស​.​ប ​អះអាង​ដោយ​ប្រុង​ប្រយ័ត្ន​កាលពី​ថ្ងៃ​ទី​១១​ឧសភា ពី​ការ​ចាប់ផ្ដើម​ដកថយ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ចេញពី​កំពង់​ផែ​៣​នា​ភាគ​ខាងលិច​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​នោះ​។ ការ​ប្រកាស​ពី​ការ​ដកថយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ នាំ​ឲ្យ​ពួក​អ្នក​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន​មានការ​សង្ស័យ តែ​នោះ​ជា​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​មួយ ក្នុង​ឱកាស​នៃ​ការ​ចរចា​ដែល​បាន​ធ្វើ…

ប្រទេស​យេ​ម៉ែ​ន ៖ អ​.​ស​.​ប ​អះអាង​ដោយ​ប្រុង​ប្រយ័ត្ន​កាលពី​ថ្ងៃ​ទី​១១​ឧសភា ពី​ការ​ចាប់ផ្ដើម​ដកថយ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ចេញពី​កំពង់​ផែ​៣​នា​ភាគ​ខាងលិច​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​នោះ​។

ការ​ប្រកាស​ពី​ការ​ដកថយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ នាំ​ឲ្យ​ពួក​អ្នក​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន​មានការ​សង្ស័យ តែ​នោះ​ជា​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​មួយ ក្នុង​ឱកាស​នៃ​ការ​ចរចា​ដែល​បាន​ធ្វើ កាលពី​ខែធ្នូ​កន្លង​ទៅ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អ​.​ស​.​ប នៅ​ប្រទេស​ស៊ុ​យ​អែ​ត​។ លោក​FARHAN HAQ​អ្នកនាំពាក្យ​ម្នាក់​របស់​អ​.​ស​.​ប អះអាង​នា​ថ្ងៃ​ទី​១១​ឧសភា​ថា ប្រតិបត្តិការ​ដកថយ​នោះ​បាន​ចាប់ផ្ដើម តែ​លោក​មិន​បញ្ជាក់​ពី​ភាព​លម្អិត​ឡើយ​។

ប្រមុខ​ពួក​ឧទ្ទាម​លោក​MOHAMMED ALI AL HOUTHI បាន​ថ្លែង​ពី​ចេតនា​របស់​ពួក​បះបោរ ដកថយ​ចាប់ពី​ថ្ងៃ​ទី​១១​ឧសភា​ទៅ ចេញពី​កំពុង​ផែ​ធំ​HODEIDA កំពង់​ផែ SALIF និង​កំពង់​ផែ​RAS ISSA នៅ​ជាប់​សមុទ្រ​ក្រហម តែ​មេដឹកនាំ​ម្នាក់​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន​បាន​ចាត់​ទុក​ថា នោះ​ជា​ឧបាយកល​​បោក​ប​ញ្ឆោ​ត​ថ្មី​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​។

ទោះបី​យ៉ាងណា​សាក្សី​ម្នាក់​និយាយ​ថា បានឃើញ​ក្បួន​រថយន្ត​មួយ​របស់​អ​.​ស​.​ប បើក​ចូល​និង​បើក​ចេញ​វិញ​ពី​កំពង់​ផែ​SALIF ចំណែកឯ​ប្រភព​ជិតដិត​នឹង​ពួក​ហ៊ូ​ធី​អះអាង​ថា ពួក​ឧទ្ទាម​បាន​ចាប់​ដកថយ​ចេញពី​កំពង់​ផែ​៣ ហើយ​បណ្ដា​កង​ឆ្មាំ​ឆ្នេរសមុទ្រ​បាន​មក​ប្ដូរ​វេទ រួច​ក៏​គ្មាន​ការ​បញ្ជាក់​អ្វី​ថែម​ទៀត​ដែរ​។

នៅ​កំពង់​ផែ​SALIF​អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​AFP​កត់សម្គាល់​ឃើញ ការ​ចាក​ចេ​ញ្រ​បស់​កងកម្លាំង​ពួក​ឧទ្ទាម និង​ការ​មក​ដល់​របស់​មនុស្ស​ប្រមាណ​ជា​១៥០​នាក់ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ។ ចលនា​ទាំងនេះ​ត្រូវ​បាន​តាមដាន​ពិនិត្យ ដោយ​បណ្ដា​សមាជិក​នៃ​បេសកកម្ម​អ​.​ស​.​ប​។

ប្រកាស​ជា​ច្រើន​លើក​ដោយ​អ​.​ស​.​ប ពិសេស​កាលពី​ខែកុម្ភៈ​និង​ខែមេសា ការ​ដកថយ​របស់​កងកម្លាំង​ដែល​ច្បាំង​គ្នា មានការ​យឺតយ៉ាវ​ក្នុង​ការ​អនុវត្ត​នៅ​តំបន់​កំពង់​ផែ HODEIDA ដែល​នាំ​ឲ្យ​សហគមន៍​អន្តរជាតិ​មានការ​ព្រួយបារម្ភ​។ ប្រភព​មួយ​របស់​អ​.​ស​.​ប​និយាយ​ថា គេ​សង្ឃឹម​ដែល​អ​.​ស​.​ប​អាច​ធ្វើ​របាយការណ៍​មួយ ជូន​ក្រុមប្រឹក្សាសន្តិសុខ​ពី​ចលនា​ពិតប្រាកដ​នៅ​លើ​ទីលាន​។

ប្រសិនបើ​មានការ​ដកថយ​នោះ​ពិតប្រាកដ​របស់​ពួក​ឧទ្ទាម នោះ​កិច្ចព្រមព្រៀង​ដក​កង​កម្លាំងយោធា ចេញពី​កំពង់​ផែ​HODEIDA នឹង​ជា​ភ័ព្វវាសនា​មួយ​មក​ទល់​ពេល​នេះ ដែល​អាច​នាំ​ឲ្យ​មាន​សន្តិភាព​នៅ​យេ​ម៉ែ​ន ដែល​នៅ​ទីនោះ​ជម្លោះ​ដ៏​បង្ហូរឈាម​បាន​បន្ត ចាប់តាំងពី​ជាង​៤​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ