លទ្ធផល Neymar បាន​ដាល់​អ្នកគាំទ្រ ចេញ​មក​ហើយ !


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ការ​ដាក់​ពិន័យ​ទៅ​លើ​កីឡាករ​ប្រេ​ស៊ី​ល Neymar Jr. ដែល​បាន​ដាល់​អ្នក​ទស្សនា​ក្រោយ​ពេល​ចាញ់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ Coupe de France បាន​ចេញ​មក​ហើយ ។

ពិភព​បាល់ទាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ខែ​មុន នៅ​ពេល​កីឡាករ​របស់ PSG រូប​នេះ ត្រូវ​បាន​គេ​ថត​ជាប់​ពេល​កំពុង​ដាល់​អ្នក​ទស្សនា​ម្នាក់ ក្រោយ​ពី PSG ចាញ់ Stade Rennes ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ French Cup ។

គេ​ជឿជាក់​ថា អ្នក​ទស្សនា​បែក​មាត់​រូប​នោះ បាន​ឌឺដង​ទៅ​លើ Neymar និង មិត្ត​រួម​ក្រុម PSG ពេល​ពួក​គេ​ឡើង​ទៅ​យក​មេដាយ​លេខ​ពីរ ។ ជា​លទ្ធផល កណ្តាប់ដៃ​របស់​កីឡាករ​ឆ្នើម ក៏​ហោះ​ទៅ​បុក​នឹង​មាត់​របស់​អ្នក​ពូកែ​ឌឺ ដោយ​មិន​បាន​ត្រៀម​ទុក ។

តាម​ការ​លើក​ឡើង​របស់​អ្នក​សារព័ត៌មាន​បាល់ទាត់ Robin Bairner បានឱ្យ​ដឹង​ថា ខាង​សហព័ន្ធ​បាល់ទាត់​បារាំង បាន​សម្រេច​ឱ្យ Neymar មិន​ចូល​តារាង​៣​ប្រកួត ដែល​ជា​ការ​ពិន័យ​សម្រាប់​ការ​ដាល់​អ្នក​ទស្សនា ។ ដូចនេះ​មាន​ន័យ​ថា Neymar នឹង​មិន​បាន​ប្រកួត​ទៀត​ទេ​នៅ​រដូវ​កាល​នេះ​៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ