បុរស​ម្នាក់​កំពុងប្រព្រឹត្តជាក់ស្តែង សមត្ថកិច្ច​ឆ្មក់បង្ក្រាប​


រាជធានី​ភ្នំពេញ ៖ អធិការរង​២​នាក់​បាន​សហការ​គ្នា​ចុះ​ទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​រ៉ា​រថភ្លើង​រោងចក្រ​ឆ្នាំង​ក៏​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់​តូច​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវ​បេតុង​រ៉ា​រថភ្លើង​រោងចក្រ​ឆ្នាំង ស្ថិត​នៅ​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ម្តុំ​បឹង​កក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ដោយ​មាន​លោក​អធិការរង​ចំនួន​២​នាក់ បាន​សហការ​គ្នា​ដឹកនាំ​កម្លាំង​ខណ្ឌដូនពេញ​ចុះ​ល្បាត​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​រាល់​បទ​កុំអោយ​កើត​មាននៅ​ក្នុង​មូលដ្ឋាន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ក៏​បាន​ចុះ​ទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ទីតាំង​ខាងលើ​ដែល​ជា​តំបន់​ស្មុគស្មាញ​សំបូរ​ទៅ​ដោយ​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន​ជាក់ស្តែង​ក៏​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ខាងលើ​កំពុង​តែ​ឈរ​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ទៅ​អោយ​អ្នក​ប្រើប្រាស់ និង​ឆែកឆេរ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់​តូច​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ថ្នាំ​ញៀន​ខាងលើ​នេះ​គឺ​ពិតជា​របស់​ខ្លួន​មែន ហើយ​លក់​ចេញ​ក្នុង​តំលៃ​១​ម៉ឺន​រៀល​ទៅ​២​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង
ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ