ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ នៅ​ខណ្ឌទួលគោក

12 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​២៣៖៣៥​នាទី…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​២៣៖៣៥​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ចូលរួម​ដោយ​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ និង​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​លួច (​ម៉ូតូ​) ។

ជនសង្ស័យ​​បាន​ប្រព្រឹត្តបទល្មើសគាលពី​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៤៖៤៨​នាទី នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​១៣២ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ធី រី​ដា ហៅ ភ័ក្ត្រ ហៅ ដឺ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ (​ជា​បក្ខពួក​របស់​ឈ្មោះ តឿ សុវណ្ណ ហៅ ទី ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៦)​ ។

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាងលើ​យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ