ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែបម្រើ​ឆ្នើម Man City ថា Ronaldo នៅ​មិន​ទាន់​អស្ចារ្យ​ដល់ Messi ទេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខ្សែបម្រើ​របស់​អា​ល្លឺ​ម៉​ង់ និង ក្លិប​មេឃ​ខៀវ Ilkay Gundogan ជឿជាក់​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខ្សែបម្រើ​របស់​អា​ល្លឺ​ម៉​ង់ និង ក្លិប​មេឃ​ខៀវ Ilkay Gundogan ជឿជាក់​ថា ការ​ប្រៀបធៀប​រវាង Cristiano Ronaldo និង Lionel Messi គួរតែ​ដល់ទី​បញ្ចប់​ហើយ ព្រោះ Ronaldo មិន​ខ្លាំង​ដល់​កម្រិត​របស់ Messi ឡើយ​។

អ្នកគាំទ្រ​បាល់ទាត់ តែងតែ​ប្រៀបធៀប​ការ​លេង​របស់​អ្នក​ទាំង​ពីរ បើ​ទោះបីជា​ពេល​នេះ ពួក​គេ​កំពុង​តែ​លេង​នៅ​លី​គ​ពីរ​ផ្សេង​គ្នា​ក៏​ដោយ​។ ដោយសារ​តែ​ឃើញ​បែប​នេះ Gundogan របស់​ក្លិប Manchester City បាន​ប្រាប់​ដល់​សារព័ត៌មាន DAZN ថា​៖ «​សម្រាប់​ខ្ញុំ គេ (Messi) តែងតែ​ស្ថិត​នៅ​កម្រិត​មួយ​ផ្សេង​ទៀត ដាច់​ពី​កីឡាករ​ឯទៀត​»​។

គេ​បាន​បន្ត​ថា​៖ «Cristiano Ronaldo គឺជា​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់​ដែរ តែ​សម្រាប់​ខ្ញុំ គឺ​គេ​មិន​ទាន់​ឡើង​ដល់​កម្រិត​របស់ Messi នៅឡើយ​ទេ​។ ខ្ញុំ​មិន​គិត​ថា ពួក​យើង​នឹង​មាន​កីឡា​ករ​​ដូច Messi ទៀត​នោះ​ទេ​។ ដូចនេះ យើង​គួរតែ​រីករាយ​នឹង​ទស្សនាការ​ប្រកួត​របស់​គេ​ទៅ ទាន់​គេ​នៅ​លេង​នា​ពេល​នេះ​។ ខ្ញុំ​នៅ​តែ​ជា​អ្នកគាំទ្រ​មួយ​យ៉ាង​ធំ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ