ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ពិត​ដែល​មិត្ត​រួម​ក្រុម​ចេញ​ឡាន​ចោល Messi ក្រោយ​ចាញ់ Liverpool

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​ឡានក្រុង​របស់​មិត្ត​រួម​ក្រុម​ចេញ​ចោល ហើយ​ទុក​ឱ្យ​នៅ​តារាង​តែ​ម្នាក់ឯង ក្រោយ​ពេល​ប្រកួត​ចាញ់…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​ឡានក្រុង​របស់​មិត្ត​រួម​ក្រុម​ចេញ​ចោល ហើយ​ទុក​ឱ្យ​នៅ​តារាង​តែ​ម្នាក់ឯង ក្រោយ​ពេល​ប្រកួត​ចាញ់ Liverpool ក្នុង​លទ្ធផល 4-0 កាលពី​យប់​ថ្ងៃ​អង្គារ ។

ក្នុង​ការ​ប្រកួត Messi បាន​ខំ​ណាស់​ដែរ តែ​មិន​អាច​យកឈ្នះ Liverpool បាន នេះ​គឺជា​ការ​សោកស្តាយ​មួយ​ដ៏​ធំ​ហើយ ដែល​ខំ​ឡើង​មក​ដល់​វគ្គ​នេះ​ទៅ​ហើយ តែ​មិន​អាច​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន ។ អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ​គឺ Messi ត្រូវ​មិត្ត​រួម​ក្រុម​ចេញ​ឡាន​ចោល ពេល​ចប់​ការ​ប្រកួត ។

មូលហេតុ​ពិត​គឺ​មក​ពី Messi ត្រូវធ្វើ​តេស្ត​ពិនិត្យ​ឈាម និង​ទឹកនោម​ក្រោយ​ការ​ប្រកួត​ចប់ ។ មិត្ត​រួម​ក្រុម​គ្មាន​អារម្មណ៍​នឹង​នៅ​ចាំ ហើយ​ក៏​សម្រេចចិត្ត​ចេញ​ទៅ​មុន ។ Messi បាន​ឡើង​ឡាន​ទៅ​តាម​ក្រោយ ក្រោយមក​ក៏​ជុំ​គ្នា​នៅ​ព្រ​លាន​យន្តហោះ ត្រឡប់​ទៅ​ស្រុក​វិញ ។ ពេល​នៅ​ព្រ​លាន​យន្តហោះ Messi មិន​បាន​ឈប់​នៅ​និយាយ​ជាមួយនឹង​អ្នក​សារព័ត៌មាន​នោះ​ទេ​។ គេ​បាន​ដើរទៅ​ត្រង់ ដោយ​គ្មាន​និយាយ​អ្វី​ទាល់តែ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ