ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​រូបសំណាក​ព្រះ​នរាយណ៍​កសាង​មុន​សម័យ​អង្គរ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ លោក ចែ​ម ភឺន​រី​ម​វុ​ទ្ធី អភិបាល​នៃ​គណៈ​អភិបាលស្រុក រួម​ជាមួយ​មន្ត្រី​ជំនាញ…

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ លោក ចែ​ម ភឺន​រី​ម​វុ​ទ្ធី អភិបាល​នៃ​គណៈ​អភិបាលស្រុក រួម​ជាមួយ​មន្ត្រី​ជំនាញ បាន​អញ្ជើញ​ពិនិត្យ​មើលរូប​សំណាក​ព្រះ​នរាយណ៍​ដែល​រក​ឃើញ​នៅ​ភូមិ​ក្រាំង​ឡង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩ ។

តាម​ប្រសាសន៍​របស់​លោក ស៊ុន មាន​ជ័យ ប្រធាន​មន្ទីរ​វប្ប​ធន៍ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​បាន​បញ្ជក់​ថា នេះ​ជា​រូបសំណាក​ព្រះ​នរាយណ៍​ដែល​បាន​កសាង​ឡើង​នៅ​មុន​សម័យ​អង្គរ ដែល​មាន​កម្ពស់ ១,០៣​ម៉ែត្រ ទទឹង​០,៣១ ម៉ែត្រ និង​ទម្ងន់​៣០​គីឡូក្រាម​។

តាម​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នករក​ឃើញ​រូបសំណាក​ខាងលើ​​ គាត់​ព្រម​ប្រគល់​រូបសំណាក​ព្រះ​នរាយណ៍​មួយអង្គនេះ​​ទៅឱ្យ​​ខាង​មន្ទីរ​ជំនាញ​គ្រប់គ្រង​ថែរក្សា​ដើម្បី​ទុកជា​សម្បត្តិ​វប្បធម៌​ជាតិ​នៅ​សារ​:​មន្ទីរ​ខេត្តកំពង់ស្ពឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ