ជម្លោះ​ពាណិជ្ជកម្ម អា​មេ​រិ​ក​-​ចិន ដូច​អារ​.​ក​ថៃ​ទាំង​រស់


ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​៩ ខែមេសា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​បាត់បង់​ប្រាក់​ចំណូល​បាន​ពី​ការ​នាំ​ចេញ​ប្រមាណ ៧៨០​លាន​ដុល្លារ​ព្រោះតែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ក្នុង​កំឡុង​ពេល​មួយ​ឆ្នាំ​មក​ដល់​ថ្ងៃ​ទី​៣១ ខែមីនា កន្លង​មកនេះ ។

អ្នកស្រី Chutima Bunyapraphasara ដែល​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្តីទី​របស់​ប្រទេស​ថៃ​បាន​និយាយ​ថា ការ​សិក្សា​របស់​ក្រសួង​បាន​ប្រទះ​ឃើញ​ថា​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ ០.៣%​មក​ស្មើ​៧៨០​លាន​ដុល្លារ​ព្រោះតែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​ពីរ ។

ការ​នាំ​ចេញពី​ប្រទេស​ថៃ​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​អស់ ៣១៦.៥​លាន​ដុល្លារ​ក្នុង​កំឡុង​ពេល​ខាងលើ ដែល​ភាគច្រើន​មក​ពី​ពន្ធ​លើ​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​ជាដើម ។ យានយន្ត និង​គ្រឿង​យានយន្ត ផលិតផល​ក្នុងផ្ទះ​និង​ការិយាល័យ គ្រឿង​កុំព្យូទ័រ គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច និង​ម៉ាស៊ីន​ផ្សេង​ៗ​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ក៏​បាន​ធ្លាក់​ចុះ​ប្រមាណ ១.១០​ប៊ី​លាន​ដុល្លារ​ផង​ដែរ​ ។

ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​បំពេញ​មក​វិញ​ដោយ​កំណើន​នៃ​ការ​នាំ​ចេញ​យានយន្ត​និង​គ្រឿង​យានយន្ត សម្លៀក​បំ​ពាល់ គ្រឿងអលង្ការ គ្រឿង​កុំព្យូទ័រ និង​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច និង​អាហារ​កែ​ច្នៃ​ជាដើម​ទៅ​កាន់​សហរដ្ឋអាមេរិក​ដែល​កំពុង​ស្វែងរក​ផលិតផល​ជំនួស​ផលិតផល​ដែល​ធ្លាប់តែ​នាំ​ចូល​ពី​ប្រទេស​ចិន​។ ការ​នាំ​ចេញ​ទាំងនេះ​សរុប​ស្មើ ៦៣៧​លាន​ដុល្លារ​ ។

អ្នកស្រី Chutima បាន​និយាយ​ថា ក្រសួងពាណិជ្ជកម្ម​នឹង​មា​និច្ច​ប្រជុំ​រវាង​នាយក​នៃ​ការិយា​ល័យ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ​ជុំវិញ​ពិភពលោក​នៅ​ចុងខែ​ឧសភា​នេះ​ដើម្បី​វាយតម្លៃ​លើ​ស្ថាន​ការ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ពិភាក្សា​ពី​គម្រោង​ក្នុង​ការ​ជំរុញ​ដល់​ការ​នាំ​ចេញ​ក្នុង​ឆមាស​ទី​ពីរ ។

អ្នកស្រី​បាន​បន្ត​ថា នាយកដ្ឋាន​លើកតម្កើង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​កំពុង​តែ​បង្កើន​កម្មវិធី​នាំ​ចេញ​ផ្សេង​ៗ​ក្នុង​ទីផ្សារ​បន្ទាប់បន្សំ​ដូច​ជា​ឥណ្ឌា​និង​ម​ជ្ឈឹ​ម​បូព៌ា​ជាដើម​ ។ ប្រទេស​ថៃ​ក៏​កំពុង​តែ​តាមដាន​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ដែរ​បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) ក្នុង​ពេល​ថ្មី​ៗ​នេះ​គម្រាម​ថា​នឹង​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ ២០០​ប៊ី​លាន​ដុល្លារ​ពី​១០​ទៅ​២៥% ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ