ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​វីវរ ! ចិន​លេប​ពាក្យ​សម្តី​ក្នុង​ការ​ចរចា​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក

4 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​-​បេ​កាំ​ង ៖ ប្រភព​ចំនួន​បី​រូប​ដែល​មក​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក និង​បី​រូប​ទៀត​មក​ពី​វិស័យ​ឯកជន​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព័​ត៌​មាន Reuters កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ មក​ថា ក្រុម​ប្រតិភូ​តំណាង​ប្រទេស​ចិន​បាន​ទៅ​កាន់​សហរដ្ឋអាមេរិក​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ព្រៀង​ដែល​ត្រូវ​បាន​កែសម្រួល​ដល់​ទៅ​ជិត​១៥០​ទំព័រ​ ។ ប្រភព​ខាងលើ​បាន​បន្ថែម​ថា…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​-​បេ​កាំ​ង ៖ ប្រភព​ចំនួន​បី​រូប​ដែល​មក​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក និង​បី​រូប​ទៀត​មក​ពី​វិស័យ​ឯកជន​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព័​ត៌​មាន Reuters កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ មក​ថា ក្រុម​ប្រតិភូ​តំណាង​ប្រទេស​ចិន​បាន​ទៅ​កាន់​សហរដ្ឋអាមេរិក​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ព្រៀង​ដែល​ត្រូវ​បាន​កែសម្រួល​ដល់​ទៅ​ជិត​១៥០​ទំព័រ​ ។

ប្រភព​ខាងលើ​បាន​បន្ថែម​ថា ឯកសារ​ខាងលើ​ពោរពេញ​ទៅ​ដោយ​ការ​លេប​ពាក្យ​សម្តី​ដែល​ប្រទេស​ចិន​បាន​សន្យា​ជាមួយនឹង​សហរដ្ឋអាមេរិក​លើ​ចំណុច​សំខាន់​ៗ​នៃ​ការ​ទាមទារ​របស់​អា​មេ​រិ​ក ។

ប្រទេស​ចិន​បាន​លុប​បំបាត់​ការ​ប្តេជ្ញា​ក្នុង​ការ​ធ្វើ​វិ​សោ​ដ​ន​កម្ម​លើ​ច្បាប់​ដើម្បី​ដោះស្រាយ​បណ្តឹង​សំខាន់​ៗ​ដែល​បង្ក​ឲ្យ​សហរដ្ឋអាមេរិក​ចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​រូ​ម​មាន​ដូច​ជា​ការ​លួច​កម្មសិទ្ធិបញ្ញា និង​រឿង​សម្ងាត់​ពាណិជ្ជកម្ម​អា​មេ​រិ​ក ការ​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា គោលនយោបាយ​ប្រកួតប្រជែង ការ​បើក​ទូលាយ​ទីផ្សារ​ហិរញ្ញវត្ថុ និង​ការ​បន្ទាប​តម្លៃ​រូបិយប័ណ្ណ​ជាដើម​។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ឆ្លើយ​តប​លើ Twitter របស់​លោក​កាលពី​ថ្ងៃអាទិត្យ​ដោយ​សន្យា​ថា​នឹង​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ ២០០​ប៊ី​លាន​ដុល្លារ​ពី​១០​ទៅ​២៥% នៅ​ថ្ងៃ​សុក្រ​នេះ ។ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ផង​ដែរ​ថា កំណើន​ពន្ធ​នឹង​មាន​ប្រសិទ្ធិ​ភាព​នៅ​ថ្ងៃ​សុក្រ ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ថា​ប្រទេស​ចិន​យល់​ខុស​ហើយ​ប្រសិនបើ​ពួក​គេ​ចង់​ចរចា​ពាណិជ្ជកម្ម​នា​ពេល​ដែល​មាន​រដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ។ យ៉ាងណា​ក្តី វិនិយោគិន និង​អ្នកវិភាគ​ចោទ​ជា​សំណួរ​ថា​តើ​ការ​គម្រាមកំហែង​របស់​លោក​ប្រធានាធិបតី​ត្រាំ​គ្រាន់តែ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ចរចា​ឬទេ​។

អ្នក​ចរចា​តំណាង​ប្រទេស​ចិន​បាន​និយាយ​ថា​ពួក​គេ​មិន​អាច​ប៉ះពាល់​ច្បាប់​ដែល​សហរដ្ឋអាមេរិក​ចង់​ឲ្យ​ខ្លួន​ធ្វើ​វិ​សោ​ដ​ន​កម្ម​ឡើយ ។ មន្ត្រី​ចិន​ម្នាក់​បាន​និយាយ​ថា ការ​ធ្វើ​វិ​សោ​ដ​ន​កម្ម​ច្បាប់​ក្នុង​ប្រទេស​ចិន​ត្រូវ​ឆ្លងកាត​ដំណើរការ​ដែល​ត្រូវការ​រយៈពេល​យូរ​មួយ​ ។ មន្ត្រី​នេះ​ក៏​បាន​បដិសេធ​ការ​ចោទប្រកាន់​ថា​ប្រទេស​ចិន​បាន​លេប​ពាក្យ​សម្តី​ដែរ និង​បាន​បន្ថែម​ថា​ការ​ទាមទារ​ពី​សហ​រដ្ឋអាមេរិក​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើង ហើយ​ដំណើរការ​នៃ​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​កាន់តែ​តូច​ចង្អៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ