ទឹកប្រាក់​1​ម៉ឺ​ន​ដុល្លារ​កំពុង​រង់ចាំម្ចាស់​ខ្សែ​ក្រវាត់​ជើងឯក​អធិរាជ គុន​ខ្មែរ​


រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រដាល់ ដែល​ដាក់​ឈ្មោះ​ថា​«​អធិរាជ​គុន​ខ្មែរ​»​នឹង​ចាប់ ផ្ដើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ អាទិត្យ​ទី​១២ ឧសភា ខាង​មុខ​នេះ លើ​សង្វៀន​ទូរទស្សន៍​PNN​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ដោយ​បាន​ប្រមូលផ្ដុំ​ទៅ​ដោយ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៨​នាក់ និង​ថៃ​៨​នាក់ ឱ្យ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១​ដើម្បី​ទទួល​ទឹកប្រាក់​រង្វាន់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ទូរទស្សន៍៍​PNN​ក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុ​ង​ផាត់ កាលពី​ព្រឹក​ថ្ងៃ​ទី​៨​ឧសភា កន្លង​មកនេះ ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​«​អធិរាជ​គុន​ខ្មែរ​»​ជា​កម្មវិធី​ប្រកួត​ប្លែក​ដែល​មិន​ធ្លាប់​មាន​ទាល់តែ​សោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​មុន​មក ។ សង្ឃឹមថា​តាម​រយៈ​កម្មវិធី​ប្រដាល់​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​និយម​តាមដាន​ការ​ប្រកួត​ពិតជា​ជក់ចិត្ត​មិន​ខាន ។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម និង​ចែក​ចេញ​ជា​ពីរ​ពូ​ល ។ ពូ​ល​កម្ពុជា​មាន​កីឡាករ ឃុន ឌី​ម៉ា​, ឡៅ ចិ​ត្រា​, សុខ សា​វិ​ន​, លន បញ្ញា​, កូយ ឡាយ​, ធន់ មក​រា​, ឡុ​ង ជិន និង​សា​រឿ​ន ចាន់ ដែល​ត្រូវ​ឡើង​តតាំង​ជាមួយ​ជើង​ខ្លាំង​មក​ពី​ថៃ​ចំនួន​៨​រូប​ទៀត​។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​តាម​រូបមន្ត​ចាញ់​ធ្លាក់​ៗ ដោយ​ពុំ​មានការ​សន្សំ​ពិន្ទុ​អ្វី​ឡើយ ។ ជា​រៀង រាល់​ខែ​មាន​កីឡាករ​កម្ពុជា​ចំនួន​២​នាក់​ប្រកួត​ជាមួយ​កីឡាករ​ថៃ​២​នាក់​ដើម្បី​ស្វែងរក​អ្នក​ឈ្នះ​ចំនួន​២​នាក់​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​ប្រាក់ ។ បន្ទាប់​ពី​រក​ឃើញ ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទាំង​៤​នាក់​រួច​មក ពួក​គេ​នឹង​ត្រូវ​ឡើង​ទៅ​តតាំង​គ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​ឆ្ពោះទៅ​ប្រកួត​ដណ្ដើម​ជើង ឯក​ខ្សែក្រវាត់​«​អធិរាជ​គុន​ខ្មែរ​»​ដែល​មាន ទឹកប្រាក់​រហូត​ដល់​ទៅ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

លោក ងិ​ន ភារ​ម្យ តំណាង​ឱ្យ​សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ​បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ទៅ​ដល់​កីឡាករ​ប្រដាល់​ទាំងអស់​ត្រូវ​តែ​ប្រឹងប្រែង ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព រក្សា​ឱ្យ​បាន​នូវ​ក្រមសីលធម៌​ក្នុង​នាម​​ំណាង​ម្ចាស់​ក្បាច់គុន​បូរាណ​ខ្មែរ ។ លោក​សង្ឃឹមថា គ្រប់​បណ្ដា​ក្លិប​ទាំងអស់​នឹង​ចូលរួម​សហការ​គ្នា​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រព្រឹត្ត ទៅ​ដោយ​រលូន​តាំងពី​ដើម​ដល់​ចប់​៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ