ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងទៀត លើករណីស្ត្រីម្នាក់ត្រូវគូស្នេហ៍សម្លាប់ក្នុងសំណាក់«រំចង់» ស្ថិតក្នុងភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកមារក៍ ខេរត្តព្រៃវែងនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយនៅព្រឹកថ្ងៃទី០៩ ឧសភា នោះ គឺមានឈ្មោះហែ ស្រីម៉ាក់ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកបាក់ ឃុំទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ អ្វីដែលភ្ញាក់ផ្អើលទៀតនោះ គឺស្ត្រីរងគ្រោះដែលស្លាប់រូបនេះ គឺនាងមានប្តីរួចហើយហើយប្តីនាង គឺជាមន្ត្រីអាវុធហត្ថស្រុកលើកដែកម្នាក់ ដោយនាងបានលួចទាក់ទងស្នេហាជាមួយសហាយ ដែលបុរសសង្ស័យជាឃាតករសម្លាប់នាងនោះ ។
ប្រភពបន្តថា ចំពោះមូលហេតុសមត្ថកិច្ចកំពុងសន្និដ្ឋានជាបឋមថា អាចជាការសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ព្រោះគ្រួសារស្ត្រីរងគ្រោះថា នៅលើខ្លួនសពមានលុយជាង២ពាន់ដុល្លារ, ខ្សែ.ក និងចិញ្ចៀនសរុបជិត២ដំឡឹងមាសឯងណោះ ហើយបានបាត់ពីខ្លួនសពនាងអស់រលីង ។
ទោះបីជាយ៉ាងណា មកទល់ពេលនេះ សមត្ថិកិច្ចនៅមិនទាន់កំណត់ការអះអាងរបស់គ្រួសារស្ត្រីរងគ្រោះទេ ដោយកំពុងធ្វើការស្រាវស្រាវស៊ើបបន្ត ដើម្បីឈានទៅរកប្រុសស្នេហ៍ម្នាក់នោះ ហើយអ្វីនឹងដឹងច្បាស់ហើយ ។ គួររំលឹកថា ៖ ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ សង្ស័យជាករណីឃាតកម្ម
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ