អ្វី​ៗ​​​ដែល​ខ្មាន់កាំភ្លើង​​​ប្រាប់ទាំងអស់…គឺ​គ្មាន​​ភាគី​ណា​​​បំភ្លឺ​ទេ មក​ទល់​ថ្ងៃនេះ


ខេត្តកំពង់ស្ពឺ ៖ ​ ទោះជា​យ៉ាងណា ការ​ចោទប្រកាន់​របស់​ខ្មាន់កាំភ្លើង​រូប​នេះ មិន​អាច​រក​ភាគី​ម្ខាង​ទៀត​មក​បំភ្លឺ​បាន​ទេ នៅព្រឹកថ្ងៃទី​០៩ ឧសភា នេះ ខណៈ​ដែកជនសង្ស័យ ​ត្រូវ​បាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ក​សាង​សំណុំ​រឿងហើយ កាលពី​រសៀលថ្ងៃទី០៨ ឧសភា (ថ្ងៃកើតហេតុ) ដើម្បី​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​បន្ត​នីតិវិធី។ លើករណី៖ ឃាតករ​ថា​៖ ​អ្នក​ស្លាប់​ផ្គើន​…​ទាក់ទង​ប្រពន្ធ​​ខ្លួន​ហើយ​ថត​បង្ហោះ​លើ​ហ្វេ​ស​បុក​ឌឺ

គួររំលឹកថា គ្រូបង្ហាត់​កីឡា​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​រង​នូវ​ការ​បាញ់ប្រហារ​ពី​សំណា​ក់​ខ្មាន់កាំភ្លើង​ម្នាក់ ខណៈ​ជន​រង​គ្រោះ​កំពុងហូប​បាយ​ជាមួយ​គ្រូ​ដទៃ​ទៀត​នៅ​ក្នុង​សាលា ។ ករណី​បាញ់ប្រហារ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ផ្តើម​ចេញពី​រឿង​ស្នេហា​ត្រីកោណ ហើយ​ភ្លាម​ៗ​ក្រោយ​ការ​បាញ់ប្រហារ​នេះ ខ្មាន់កាំភ្លើង​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​រួម​ជាមួយ​កាំភ្លើង​កា​៥៤​មួយ​ដើម​ផង​ដែរ ។

រឿងរ៉ាវ​បង្ហូរឈាម​ព្រោះតែ​ស្នេហា​ត្រីកោណ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា នៅ​អនុ​វិទ្យាល័យ​តាំង​របង ក្នុងស្រុក​ឱ​រ៉ា​ល់ ។ ជន​រង​គ្រោះ​មានឈ្មោះ ទូចវាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​គ្រូ​កីឡា​នៅអនុ​វិទ្យាល័យ​ខាងលើ និង​មាន​ទីលំនៅ​ក្នុងភូមិស្រង់​ឃុំ​ស្រង់ ស្រុក​គងពិសី បាន​ត្រូវ​១​គ្រាប់​ចំ​ក​ខាងស្តាំ​ធ្លាយ​ទៅ​ថ្គាម​ខាងឆ្វេង ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កេ​ី​ត​ហេតុ ។ ចំណែក​ខ្មាន់កាំភ្លើង​ឈ្មោះ ជួន ធា​រី​រាសី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងមាស មានទីលំនៅ​ក្នុងភូមិ​ទី​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ
ភ័​ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គ្រូ​កីឡា​រូប​នេះ​បាន​ទៅ​សាលា​ដូច​សព្វដង លុះដល់​វេលា​ថ្ងៃត្រង់​ក៏​សម្រាក​ដើម្បី​ហូប​បាយ​ជាមួយ​គ្រូ​ៗ​ឯទៀត ។ ពេល​កំពុង​ហូប​បាយ ស្រាប់តែ​ត្រូវ​ខ្មាន់កាំភ្លើង​មក​បាញ់​បណ្តាល​ឱ្យ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​ក្បែរ​បង់​អង្គុយតែ​ម្តង ។ ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន ជន​ជា​ឃាតករ​នេះ​និយាយ​ថា រូបគេ​និង​ប្រពន្ធ​មានស្រុក​កំណើតនៅ​ស្រុក​គងពិសី និង​បាន​រៀប​ការ​កាលពី​ឆ្នាំ២០១៥ តែ​ក្រោយមក​ រូបគេ​ទៅ​រក​សុ​ី​នៅ​ខេត្តបន្ទាយ​មាន​ជ័យ យូរ​ៗ​ទើប​មក​ជួប​ប្រពន្ធ​ម្តង ។

រយៈពេល​២​ឆ្នាំ​នេះ រូបគេ​បាន​ស៊ើប​ដឹង​ថាប្រពន្ធ​របស់​ខ្លួន​បាន​លួច​ទាក់ទង​ជាមួយ​គ្រូបង្រៀន​ខាងលើ​ធ្វើ​ឱ្យ​ឈឺចិត្ត​ជា​ខ្លាំង មិន​តែប៉ុណ្ណោះ​រូបគេ​បាន​ប្រាប់​ឱ្យ​ឈប់​ទាក់ទង​គ្នា​ក៏​គ្រូ​នេះ​មិន​ព្រម​បញ្ឈប់​ទៀត ។ ជាង​នេះ​ទៀត មិន​ត្រឹមតែ​មិន​បញ្ឈប់​ការ​ទាក់ទង​ជាមួយ​ប្រពន្ធ​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​គ្រូ​រូប​នេះ​ថែម​ទាំង​ថតរូប​ជាមួយ​ប្រពន្ធ​ខ្លួន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបញ្ឈឺ​ទៀត​ផង ទើប​ទ្រាំ​ពុំ​បាន​រូបគេ​ក៏​បាន​ទិញ​កាំភ្លើង​ពី​ខេត្តបន្ទាយមានជ័យ​ហើយ​ធ្វើ​ដំណើរ​មក​រក ដើម្បី​បាញ់​សម្លាប់​តែ​ម្តង ។

ខ្មាន់កាំភ្លើង​រូប​នេះ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​កាំភ្លើង​កា​៥៤​មួយ​ដើម​។ នៅ​ចំពោះ​មុខ​សមត្ថ​កិ​ច ជនសង្ស័យ​បាន​ប្រាប់​ថា ដោយសារ​តែ​គ្រូបង្រៀន​រូប​នេះ​មិន​ព្រម​ឈប់ទាក់ទង​ប្រពន្ធ​របស់​ខ្លួន ទើប​ធ្វើ​ឱ្យ​រូបគេ​មាន​បញ្ហា​ក្នុង​គ្រួសារ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ