ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​ថា​៖ ​អ្នក​ស្លា.ប់​ផ្គើន​…​ទាក់ទង​ប្រពន្ធ​​ខ្លួន​ហើយ​ថត​បង្ហោះ​លើ​ហ្វេ​ស​បុក​ឌឺ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សេចក្តីរាយការណ៍បានបន្តឱ្យ​ដឹងទៀត លើករណីឃាតកម្ម​លប​បាញ់​ប្រហារ​​លើ​លោក​គ្រូបង្ហាត់​​កីឡាម្នាក់ខណៈកំពុងអង្គុយ​ហូប​បាយ​ថ្ងៃត្រង់ស្លាប់​ភ្លាម​ៗនោះ ​គឺ​បាន​​ផ្តើម​ចេញពី​រឿងគំនុំ​​ស្នេហា​ត្រី​កោណ ដោយជនរងគ្រោះ​លួចទាក់ទង​ស្នេហា​ជាមួយ​ប្រពន្ធរបស់ខ្លួន​ ហើយថតរូបបង្ហោះ​លើហ្វេសបុក ទៀត​ ។ គួររំលឹកថា ៖…

ខេត្តកំពង់ស្ពឺ៖ សេចក្តីរាយការណ៍បានបន្តឱ្យ​ដឹងទៀត លើករណីឃាតកម្ម​លប​បាញ់​ប្រហារ​​លើ​លោក​គ្រូបង្ហាត់​​កីឡាម្នាក់ខណៈកំពុងអង្គុយ​ហូប​បាយ​ថ្ងៃត្រង់ស្លាប់​ភ្លាម​ៗនោះ ​គឺ​បាន​​ផ្តើម​ចេញពី​រឿងគំនុំ​​ស្នេហា​ត្រី​កោណ ដោយជនរងគ្រោះ​លួចទាក់ទង​ស្នេហា​ជាមួយ​ប្រពន្ធរបស់ខ្លួន​ ហើយថតរូបបង្ហោះ​លើហ្វេសបុក ទៀត​ ។ គួររំលឹកថា ៖ មកបាញ់ប្រហារ​មនុស្សទាំងកណ្តាលថ្ងៃ​ស្លាប់​​ភ្លាម..!

គួរបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង​កាលពីវេលាម៉ោង​០១រសៀល​ថ្ងៃទី៨​ឧសភា​២០១៩ ស្ថិត​នៅក្នុងសាលាតាំងរបង ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈហូបជាមួយគ្រូផ្សេងៗ ។ ជនសង្ស័យ ដែល​​សមត្ថកិច្ចឃាត់ខ្លួនបាន​​ឈ្មោះ ជួន ធា​រី​រាសី ភេទ​ប្រុស អាយុ​៣០ឆ្នាំ ជា​​ជាងមាស មាន​ទីលំនៅ​ភូមិ​ទី​៤ ឃុំ​ព្រះ​ពន្លា ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយ​មាន​ជ័យ រួមទាំងដកហូតកាំ​ភ្លើង​​ខ្លីកា​៥៤​មួយ​ដើម​​ផង​​ដែរ​ ។ ដោយ​ឡែក ជន​រង​គ្រោះដែលស្លាប់​ឈ្មោះ ទូច វាសនា ​អាយុ​២៥​ឆ្នាំ ជា​គ្រូ​កីឡា​នៅ​អនុវិទ្យាល័យ​តាំង​របង មាន​ទីលំនៅ​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពបន្តទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​​ទៅ​សាលា​រៀ​ន​ដូច​សព្វដង​ ។ លុះដល់​វេលា​ថ្ងៃត្រង់​ក៏​សំរាក ​ដើម្បី​ហូប​បាយ​ពេល​កំពុង​ហូប​បាយ​ ក៏​ត្រូវ​ជនសង្ស័យ​មក​បាញ់​ប្រហារ​​អោយ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​ក្បែរ​បង់អ​ង្គុយ​តែ​ម្តងក្នុងសាលា ​។

បើតាម​ជនសង្ស័យ​ឱ្យ​ដឹង​​បន្ត​ថា​ រូបគេ​និង​ប្រ​ព​ន្ធដែល​មាន​ស្រុក​កំណើត​​​នៅ​ស្រុក​គង​ពិសី​ បាន​យក​គ្នា​តាំងពី​ឆ្នាំ​២០១៥​ម្ល៉េះ ។ ក្រោយមក ​គេ​ក៏​ទៅ​រក​សុ​ី​នៅ​ខេត្តបន្ទាយ​មាន​ជ័យ​ យូរ​ៗ​ទើប​មក​ជួប​ប្រ​ព​ន្ធ​​ម្តង ​។រយៈពេល​២​ឆ្នាំ​នេះ​ ខ្លួន​​បានស៊ើប​​ដឹង​ថា ប្រពន្ធ​​​បាន​លួច​​ទាក់ទង​ជាមួយ​គ្រូបង្រៀន​រូបនេះ ទើប​ធ្វើ​ឱ្យ​​ឈឺ​ចិត្ត​​ខ្លាំង ហើយក៏ធ្លាប់ប្រាប់​ឱ្យឈប់ទាក់ទង​ តែ​គ្រូ​នេះ​មិន​ព្រម​បញ្ឈប់​ទេ ​។ ​

ជាង​នេះ​ទៀត​ មិន​ត្រឹម​​តែមិន​​បញ្ឈប់​ការ​ទាក់ទង​ប្រពន្ធ​​ខ្លួន​​ទេ លោកគ្រូរូបនេះ​បាន​​ថតជាមួយ​​ប្រ​ព​ន្ធខ្លួន​បង្ហោះលើ​​ហ្វេ​ស​ប៊ុកបញ្ឈឺ​ខ្លួន​ទៀត​ផង​ ទើបទ្រាំ​ពុំ​បាន​ក៏​​​ទិញ​កាំភ្លើង​ពី​ខេត្តបន្ទាយមានជ័យ​ ហើយ​ធ្វើ​ដំណើរ​មក​រក​ជន​រង​គ្រោះ​ដើម្បី​បាញ់​សម្លាប់​ចោល​តែ​ម្តង ​។


អត្ថបទសរសេរ ដោយ