ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​តាម​ទីតាំង​សុវត្ថិភាព​ជនភៀសសឹក​ខេត្តព្រះវិហារ ដើម្បី​បង្កើន​ការ​បម្រើសេវា​សុខាភិបាលឱ្យ​កាន់តែ​ល្អ​ប្រសើរ

15 ម៉ោង មុន

ខេត្តព្រះវិហារ ៖ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ លោក​វេជ្ជបណ្ឌិត ស៊ឹ​ម ស៊ូ​យេ​ង អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល…

ខេត្តព្រះវិហារ ៖ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ លោក​វេជ្ជបណ្ឌិត ស៊ឹ​ម ស៊ូ​យេ​ង អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ចុះ​ពិនិត្យ​គាំទ្រ​ការ​បម្រើសេវា​សុខាភិបាល នៅ​តាម​ទីតាំង​សុវត្ថិភាព​ជនភៀសសឹក មន្ទីរពេទ្យ​បង្អែក​ស្រុក និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​មានការ​ចូលរួម​ពី​ប្រធាន​មន្ទីរ​សុខាភិបាល លោក​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក និង​មន្ត្រី​ពាក់ព័ន្ធ ។

ការ​ចុះ​ពិនិត្យ​នេះ ក្នុង​គោលបំណង​ជួយ​សម្របសម្រួល​គាំទ្រ ក្នុង​ការ​អនុវត្ត​ការងារ និង​ការ​លើកទឹកចិត្ត ដើម្បី​ជំរុញ​បង្កើន​សមត្ថភាព​ការ​បម្រើសេវា​សុខាភិបាល នៅ​តាម​ទីតាំង​សុវត្ថិភាព​ជនភៀសសឹក មន្ទីរពេទ្យ​បង្អែក​ស្រុក និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ឱ្យ​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​វីរ​កងទ័ព​របស់​យើង ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​វេជ្ជបណ្ឌិត និង​ក្រុម​កា​ងារ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែង​ការ​កើត​សរសើរ​ពី ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ជូន​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ដែល​បាន​ខិតខំ​បម្រើសេវា​សុខាភិបាល បាន​យ៉ាង​ល្អ​ប្រសើរ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ប្រកបដោយ​វិជ្ជាជីវៈ ក្នុង​ការ​បម្រើសេវា​នៅ​តាម​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ