ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

(NOCC) នាំ​យក​អំណោយ​សប្បុរសធម៌​ដល់​ជនភៀសសឹក​ពី IOC និង OCA ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា

2 នាទី មុន

រាជធានីភ្នំពេញ ​៖​ ឯកឧត្តម​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) តំណាង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ថោ​ង ខុន…

រាជធានីភ្នំពេញ ​៖​ ឯកឧត្តម​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) តំណាង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ថោ​ង ខុន ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​នាំ​យក​ជំនួយ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) និង​ក្រុមប្រឹក្សា​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA) យក​ទៅ​ជូន​ដល់​ក្រសួង​អប់រំ ​យុ​វន ​និង​កីឡា​ នៅ​ទីស្ដីការក្រសួង​ នា​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែធ្នូ​ ដើម្បី​ផ្តល់​អំណោយ​សប្បុរ​ធម៌​សម្រាប់​ជនភៀសសឹក​កម្ពុជា ក្រោម​ចលនា​អូ​ឡាំ​ពិ​ក​ពិភពលោក​ ។

ជំនួយ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) និង​ក្រុមប្រឹក្សា​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA) ដែល​ភាគច្រើន​ជា​សម្ភារ​កីឡា ​ត្រូវ​បាន​បរិច្ចាគ​ជួយ​ជន​ភៀ​សឹក ពិសេស​គ្រូបង្រៀន និង​សិស្សានុសិស្ស តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ ។

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន NOCC និង​គណៈកម្មាធិការ​ប្រតិបត្តិ NOCC បាន​ចូលរួម​ទទួល​អំណោយ​ជនភៀសសឹក​របស់​អូ​ឡាំ​ពិ​ក (Olympic Refugees Foundations) ដែល​ជា​គម្រោង​ពិសេស​មួយ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) និង​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA) ដោយ​ស្ថាប័ន​អន្តរជាតិ​ទាំង​២​នេះ​ បាន​ពិនិត្យ​លើ​ហេតុផល​ច្បាស់លាស់​ណាស់ ដោយ​មិនមែន​ចេះ​តែ​ផ្តល់​ជូន​នោះ​ទេ មុន​នឹង​សម្រេចចិត្ត​ផ្តល់​ជូនអំណោយ​សប្បុរសធម៌​មក​ដល់​កម្ពុជា​ ។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​ពន្យល់​ថា យើង​ឃើញ​ថា​ជា​ស្មារតី ដែល​យើង​ទទួល​បាន​នូវ​អំណោយ​ពី IOC និង OCA នា​ពេល​នេះ​នឹង​ផ្តល់​ដល់​ជនភៀសសឹក​កម្ពុជា ដោយសារ​គេ​មើលឃើញ​ថា សង្គ្រាម​បាន​កើតឡើង​ពី​ការ​រំ​លោ​ភ​បំពាន​នេះ គឺ​ចលនា​អូ​ឡាំ​ពិ​ក​ពិភពលោក​បាន​ទទួលស្គាល់​ថា កម្ពុជា​ជា​ជន​រង​គ្រោះ​។ នេះ​ជា​ចំណុច​សំខាន់ ជា​ជំនួយស្មារតី​មួយ ក្នុង​ការ​ផ្តល់​ជូន​យុត្តិធម៌​សម្រាប់​ជនភៀសសឹក​កម្ពុជា​យើង​ថា យើង​ពិតជា​រង​គ្រោះ​ដោយសារ​សង្គ្រាម​ឈ្លានពាន​ពិតប្រាកដ​មែន ​។

លោក​អគ្គលេខាធិការ​បន្ថែម​ថា ការ​ផ្តល់​ជូន​នូវ​អំណោយ​ជនភៀសសឹក​របស់ IOC និង OCA នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ស្មារតី​ស្រប​តាម​គោលការណ៍ ដោយ​បាន​ចុះ MOU ជាមួយ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសសឹក (UNHCR) សម្រាប់​ប្រទេស​ណា​ ដែល​មាន​សង្គ្រាម ឬ​គ្រោះ​មហន្តរាយ​ធំ​ៗ​ផ្សេង​ៗ​ទៀត ទើប​គេ​ផ្តល់​អំណោយ​សប្បុរសធម៌​បែប​នេះ ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​អង្គការសហប្រជាជាតិ ដើម្បី​សម្រាល​បន្ទុក​ទុក្ខ​លំបាក និង​បន្ត​លើកទឹកចិត្ត​ឱ្យ​ជនភៀសសឹក យុវជន និង​កុមារ ​មាន​សិទ្ធិរ​ស់មាន​មានជីវិត មានឱកាស​សិក្សា​រៀនសូត្រ ព្រមទាំង​មានឱកាស​លេង​កីឡា​ផង​ដែរ​។ អំណោយ​ទទួល​បាន​ផ្ទាល់​ពី​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ និង​ចលនា​អាស៊ី​សម្រាប់​ជនភៀសសឹក​កម្ពុ​ជា នា​ពេល​នេះ​ដូច​ជា សៀវភៅ សម្ភារ​សិក្សា​ជា​ច្រើន​ទៀត សម្ភារ​កីឡា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com