ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម ហេង សួរ ដឹកនាំ​គណៈប្រតិភូ​ក្រសួង អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជា​ម្តាយបង្កើត​​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត

6 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៦ នេះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានីភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៦ នេះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជា​ម្តាយបង្កើត​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ទទួលមរណភាព នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦ នា​វេលា​ម៉ោង ១:១២ នាទី​រំលង​អា​ធ្រា​ត្រ ក្នុង​ជន្មាយុ ៩៥​ឆ្នាំ ដោយ​ជរាពាធ​ ។

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​មរណភាព​របស់​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ផូ ភួង គឺជា​ការ​បាត់បង់​នូវ​ម្តាយបង្កើត ម្តាយក្មេក និង​ជីដូន ជាទី​គោរព​ស្រឡាញ់​ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​សង្គហធម៌​ដ៏​ល្អ​ប្រពៃ​ចំពោះ បុត្រា បុត្រី ចៅប្រុស ចៅស្រី និង​ជា​ការ​បាត់បង់​នូវ​ពុទ្ធសាសនិក​ដ៏​ឆ្នើម​មួយ​រូប ដែល​បាន​បរិច្ចាគ​នូវ​ធនធាន និង​សទ្ធា​ជ្រះថ្លា​ដ៏​មុតមាំ​ក្នុង​ការ​រួមចំណែក​កសាង​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា នៅ​កម្ពុជា ​។

ក្នុង​ឱកាស​ប្រកបដោយ​សេចក្តី​ខ្សឹកខ្សួល​រំជួលចិត្ត​ដ៏​មហា​ក្រៀមក្រំ​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី ហេង សួរ និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​សម្តែង​នូវ​សមាន​ទុក្ខ​ប្រកបដោយ​អនិច្ចលក្ខណ​ធម៌ ដ៏​មហា​ជ្រាលជ្រៅ ព្រមទាំង​ក្តី​សង្វេគ​ដ៏​មហា​ធំធេង និង​ពោរពេញ​ដោយ​ក្តី​សោក​ស្តាយស្រណោះ​អាឡោះអាល័យ ជា​អនេកប្បការ​ជាមួយ ឯកឧត្តម និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ផូ ភួង សូម​ឆាប់​បាន​យោនយកកំណើត​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ​៕ អត្ថបទសហការ