ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់ពាក្យសម្តីបន្តិចបន្តួច ក្លាយជាហិ.ង្សារងរបួសធ្ងន់ម្នាក់​ និងត្រូវជាប់ខ្នោះ២នាក់

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជន​ដៃដល់​ចំនួន​០២​នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ទាស់​ពាក្យ​សម្តី​តិចតួច​ក្លាយទៅជា​ហិង្សា ដោយ​ចេតនា​(​វាយ​ទៅ វាយ​មក​)​ភាគី​ម្ខាង​រង​របួសធ្ងន់ ហើយ​ម្តាយ​ជន​រង​គ្រោះ​បាន​ប្តឹង​ឱ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​អន្តរាគមន៍​ស្រាវជ្រាវ​ឃាត់ខ្លួន​។ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ០៤​និង​៤៦​នាទី​រសៀល​ថ្ងៃ​ទី​២៨…

ខេត្តកំពង់ស្ពឺ​ ៖ ជន​ដៃដល់​ចំនួន​០២​នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ទាស់​ពាក្យ​សម្តី​តិចតួច​ក្លាយទៅជា​ហិង្សា ដោយ​ចេតនា​(​វាយ​ទៅ វាយ​មក​)​ភាគី​ម្ខាង​រង​របួសធ្ងន់ ហើយ​ម្តាយ​ជន​រង​គ្រោះ​បាន​ប្តឹង​ឱ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​អន្តរាគមន៍​ស្រាវជ្រាវ​ឃាត់ខ្លួន​។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ០៤​និង​៤៦​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ ឈ្មោះ សេង ប៉ិច​  ភេទ​ស្រី អាយុ​៥៣​ឆ្នាំ បាន​ទូរស័ព្ទ​(call )​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ HoteLine1292 បាន​រាយការណ៍​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​(​វាយ​ទៅ​វាយ​មក​)​ស្ថិត​នៅ​ភូមិ​ស្លែង ឃុំ​មហា​សាំង ស្រុក ភ្នំស្រួច​ ​ខេត្តកំពង់ស្ពឺ​។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​រួច​មក​  កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធ​ស្រុក ភ្នំស្រួច ដែល​ដឹកនាំ​លោក​មេបញ្ជាការ​ស្រុក បាន​ចុះ​ដល់​កន្លែង​កើតហេតុ បាន​ធ្វើការ​សួរនាំ​  ឈ្មោះ សេង ប៊ុ​ច ត្រូវជា​ម្ដាយ​ជន​រង​គ្រោះ ឈ្មោះ សុខ សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ក្រឡាញ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ ​

តាម​ការ​ឆ្លើយ​បំភ្លឺ របស់​ម្ដាយ​ជន​រង​គ្រោះ​ខាងលើ នៅ​វេលា​ម៉ោង​ប្រហែល​០៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ដដែល មានឈ្មោះ​ខាត់ វណ្ណ​ណេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ឈ្មោះ រឿ​ន មេ​សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំង ០២ មាន​ទីលំនៅ​ភូមិ​ស្លែង ឃុំ​មហា​សាំង ស្រុក ភ្នំស្រួច​  ខេត្តកំពង់ស្ពឺ បាន​បង្កជម្លោះ​ពាក្យ​សំដី​ជាមួយនឹង​ឈ្មោះ​សុខ សីហា និង ឈ្មោះ ខាត់​វណ្ណ​ណេ​ត បង្កើត​ទៅ​ជា​ហិង្សា​ដោយ​ចេតនា​(​វាយ​ទៅ​វាយ​មក​)​បណ្ដាល​ឱ្យ​រង​របួស​ទាំង​សង្ខាង​ ​ចំណែក​(​ឈ្មោះ​សុខ សីហា )​បាន​រង​របួស​ធ្ងន់ធ្ងរ​។

ក្រោយ​កើតហេតុ​រួច​យុវជន​០២​នាក់​បាន​រត់គេច​ខ្លួន​បាត់​អស់ រីឯ ឈ្មោះ សុខ សីហា ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯកជន​មួយ​កន្លែង​។​     

មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឱ្យ​ដឹង​ថា លុះ​រហូត​ដល់​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​កម្លាំង​អង្គភាព​នគរបាល​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​÷ ទី​១~​ឈ្មោះ រឿ​ន មេ​សា អាយុ​១៨​ឆ្នាំ និង​ទី​២~​ឈ្មោះ ខាត់ វណ្ណ​ណេ​ត អាយុ​២២​ឆ្នាំ នៅ​ចំណុច​តារាង​បាល់ទះ​ស្ថិត​នៅ​ភូមិ​ស្លែង​  ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​ដកហូត​វត្ថុ​តាង​រួម
១-​កាំបិតប៉័ងតោ​ចំនួន​០១​ដើម
២-​ឈើ​(​ដងកឺ​សម្រាប់​បុក​ប៊ី​យ៉ា​)​ចំនួន​០១​ដើម
៣- ដង​អំបោស​ឫស្សី​ចំនួន ១​ដើម​។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ដៃដល់​រួម​ជាមួយ​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កង​រាង​អាវុធ​ហត្ត​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com