ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ អនុសេនីយ៍ទោ ចិន វិចិត្រ ដែលពលី​នៅ​សមរភូមិ​មុខ

14 ម៉ោង មុន

ខេត្តសៀមរាប ៖ ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក…

ខេត្តសៀមរាប ៖ ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ប្រតិភូ​ខេត្ត ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក​អនុសេនីយ៍ទោ ចិន វិចិត្រ នាយក្រុម​២ អនុ​សេនា​តូច​លេខ​២ អនុ​សេនា​ធំ​លេខ​១ វរ​សេនា​តូច​អន្តរាគមន៍​លេខ​២៤១ ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​ទទួលមរណភាព នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​សមរភូមិ​ប្រយុទ្ធ​រវាង​កងទ័ព​កម្ពុជា​-​ថៃ នៅ​ទិស​ប្រាសាទ​តា​មាន់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

ក្នុង​នាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប មាន​សេចក្តី​រន្ធត់​តក់ស្លុត​ឥត​ឧបមា ក្រោយ​ពី​បាន​ទទួល​ដំណឹង​យ៉ាង​ក្រៀមក្រំ​ថា លោក​អនុសេនីយ៍ទោ ចិន វិចិត្រ នាយក្រុម​២ អនុ​សេនា​តូច​លេខ​២ អនុ​សេនា​ធំ​លេខ​១ វរ​សេនា​តូច​អន្តរាគមន៍​លេខ​២៤១ ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​ទទួលមរណភាព នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​សមរភូមិ​ប្រយុទ្ធ​រវាង​កងទ័ព​កម្ពុជា​-​ថៃ នៅ​ទិស​ប្រាសាទ​តា​មាន់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។ ក្នុង​បរិយាកាស​ដ៏​សែន​ក្ដុកក្ដួល​នេះ លោក​អភិបាលរង​ខេត្ត សូម​សម្តែង​នូវ​ការ​អសោក​ស្តាយ អាឡោះអាល័យ​ជា​អនេក និង​សូម​ចូលរួម​រំលែក​ទុក្ខ ដ៏​សែន​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ ។

មរណភាព​របស់​លោក​អនុសេនីយ៍ទោ ចិន វិចិត្រ នាយក្រុម​២ អនុ​សេនា​តូច​លេខ​២ អនុ​សេនា​ធំ​លេខ​១ វរ​សេនា​តូច​អន្តរាគមន៍​លេខ​២៤១ ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​ទទួលមរណភាព នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​សមរភូមិ​ប្រយុទ្ធ​រវាង​កងទ័ព​កម្ពុជា​-​ថៃ នៅ​ទិស​ប្រាសាទ​តា​មាន់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ គឺជា​ការ​បាត់បង់​ដ៏​ធំធេង មិន​ត្រឹមតែ​ចំពោះ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បាត់បង់​នូវ​វីរ​យុទ្ធ​ជន​ខ្មែរ​ដ៏​អង់អាច​ក្លាហាន​ម្នាក់ ដែល​បាន បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី ការពារ​អធិបតេយ្យ​ជាតិ ពី​ការ​ឈ្លានពាន​របស់​ពួក​ខ្មាំងសត្រូវ​លើ​សមរភូមិ​មុខ គួរ​ឱ្យ​ស្ញប់ស្ញែង​ជាទី​បំផុត ។

សូម​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​អនុសេនីយ៍ទោ ចិន វិចិត្រ នាយក្រុម​២ អនុ​សេនា​តូច​លេខ​២ អនុ​សេនា​ធំ​លេខ​១ វរ​សេនា​តូច​អន្តរាគមន៍​លេខ​២៤១ ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​ទទួលមរណភាព ក្នុង​សមរភូមិ​ប្រយុទ្ធ​រវាង​កងទ័ព​កម្ពុជា​-​ថៃ នៅ​ទិស​ប្រាសាទ​តា​មាន់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ សូម​បាន​ទៅ​កាន់ សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ យើងខ្ញុំ​នឹង​ចង់​ចាំ​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់ លោក​ក្នុង​ក្រអៅបេះដូង​ជា​រៀង​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ