នាយកក្លិប Barcelona ថានឹងមិនឱ្យពាន Ballon d’Or ទៅ Messi នោះទេ
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នាយកក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នាយកក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នាយកក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu បានលើកឡើងថា ប្រសិនបើជាលោកវិញ លោកនឹងមិនឱ្យពាន Ballon d’Or ទៅ Lionel Messi ទេ ព្រោះថាពេលនេះ Messi មានសមត្ថភាពលើសពានហ្នឹងទៅទៀត ។
នាពេលកន្លងមកថ្មីៗនេះលោក Josep បានប្រាប់សារព័ត៌មានថា Messi នឹងនៅលេងឱ្យក្លិបរបស់លោករហូតទាល់តែចូលនិវត្តន៍ ។ ការចូលនិវត្តន៍នេះ នឹងមិនធ្វើនៅពេលឆាប់ៗនេះឡើយ ។ ពោលគឺទាល់តែអាយុខ្ទង់៤៥ឆ្នាំ ទើបគិតគូរ ។
គេបានសួរលោកថា តើលោកនឹងសង់រូបសំណាក់របស់ Messi នៅតារាងបាល់របស់លោកដែរឬទេ ។ លោកបានឆ្លើយវិញថា លោកនឹងមិនសង់ត្រឹមតែមួយនោះទេ សង់១០យកតែម្តង។ លោកបានបន្តសរសើរ Messi ថាជាកីឡាករល្អអស្ចារ្យ ដែលសូម្បីតែពាន Ballon d’Or ក៏មិនអាចមកវាយតម្លៃ Messi បានផង ។
លោកនិយាយថា៖ «ពិតណាស់គឺមានកីឡាករខ្លាំងៗដទៃទៀត តែ Messi គឺខុសពីគេ។ ខ្ញុំនឹងមិនឱ្យពាន Ballon d’Or ទៅគេផង ។ គេគឺខ្លាំងលើសពីនេះ នៅក្នុងជំនាញរបស់គេផ្ទាល់»។
គួរបញ្ជាក់ផងដែរថា Messi គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងអឺរ៉ុប ជាមួយនឹងគ្រាប់បាល់៤៨គ្រាប់ ក្នុងការប្រកួត៤៦ដង ៕
ចែករំលែកព័តមាននេះ