ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ហេដ្ឋារចនាសម្ព័ន្ធ​បាន​មក​ដល់​ក្នុង​តំបន់​ហើយ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ថា ចំណាប់អារម្មណ៍​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​សម្រប​សម្រួលការ​វិនិយោគឯកជន​លើ​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​អាស៊ី​អាគ្នេយ៍​នឹង​ជំរុញ​ដល់​ការ​លូតលាស់​សម្រាប់​តំបន់​។ ក្រោម​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​ត្រូវ​បាន​សម្រេច​កាលពី​ស​ប្តា​ហ៍​មុន​រវាង​សិង្ហ​បុរី​និង​សហ​រដ្ឋអាមេរិក ភ្នាក់ងារ​មើល​ការ​ខុស​ត្រូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ទាំង​ពីរ​នឹង​សហការ​ជាមួយ​គ្នា​ដើម្បី​សម្របសម្រួល​កិច្ចព្រមព្រៀង​វិស័យ​ឯកជន​ក្នុង​តំបន់​ក្នុង​ផ្នែក​ថាមពល ទឹក…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ថា ចំណាប់អារម្មណ៍​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​សម្រប​សម្រួលការ​វិនិយោគឯកជន​លើ​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​អាស៊ី​អាគ្នេយ៍​នឹង​ជំរុញ​ដល់​ការ​លូតលាស់​សម្រាប់​តំបន់​។

ក្រោម​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​ត្រូវ​បាន​សម្រេច​កាលពី​ស​ប្តា​ហ៍​មុន​រវាង​សិង្ហ​បុរី​និង​សហ​រដ្ឋអាមេរិក ភ្នាក់ងារ​មើល​ការ​ខុស​ត្រូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ទាំង​ពីរ​នឹង​សហការ​ជាមួយ​គ្នា​ដើម្បី​សម្របសម្រួល​កិច្ចព្រមព្រៀង​វិស័យ​ឯកជន​ក្នុង​តំបន់​ក្នុង​ផ្នែក​ថាមពល ទឹក កាក​សំណល់ ដឹក​ជញ្ជូន និង​ការ​អភិវឌ្ឍន៍​ទីក្រុង​។ វា​កើត​មាន​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​ប្រកាស​ពី​គម្រោង​ផ្តល់​ថវិកា​សម្រាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ដែល​រួម​មាន​កិច្ចព្រមព្រៀង​នៅ​ខែកក្កដា​ឆ្នំ​ឫ ២០១៨ ជាមួយ​អូស្ត្រាលី និង​ជប៉ុន​ផង​ដែរ​។

ឱកាស​សម្រាប់​តំបន់​និង​ប្រទេស​ថៃ​ជា​ពិសេស​នឹង​មាន​ច្រើន​។ បច្ចុប្បន្ន អាស៊ាន​គឺជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាងគេ​លេខ​បួន​របស់​សហរដ្ឋអាមេរិក ដោយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន​បង្កើត​ការងារ​ដល់​ប្រជា​ជន​អា​មេ​រិ​ក​ប្រមាណ​១​លាន​កន្លែង​។ ក្រុមហ៊ុន​អា​មេ​រិ​ក​ប្រមាណ ៤,៧០០ ក្នុង​ដំណើរការ​ក្នុង​តំបន់ ហើយ​អាស៊ី​អាគ្នេយ៍​គឺជា​ទីតាំង​លេខ​មួយ​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​អា​មេ​រិ​ក​ក្នុង​ទ្វីបអាស៊ី​ផង​ដែរ​។

អាស៊ាន​ផ្តល់​ជម្រើស​ផលិតកម្ម​ដែល​ត្រូវការ​ការ​ចំណាយ​ទាប​ដល់​សហរដ្ឋអាមេរិក មូលដ្ឋាន​អតិថិជន​ដែល​កំពុង​តែ​កើនឡើង និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​រឹង​មាំ​ជាដើម​ផង​ដែរ​។ ប៉ុន្តែ​ទោះជា​មានការ​គិត​ថា​នឹង​មានការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​ពី​ប្រទេស​ចិន​មក​កាន់​តំបន់​នេះ​ពិតមែន​ក្តី តំបន់​នេះ​នៅ​មិន​ទាន់​មើលឃើញ​ការ​ផ្លាស់​ប្តូរ​ដែល​មាន​ន័យ​នៅឡើយ​ទេ​។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ស្ថាន​ការ​នេះ​កើតឡើង​ព្រោះ​ក្រុមហ៊ុន​បរទេស​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិយោគ​លុះត្រាតែ​ពួក​គេ​ជឿជាក់​ថា​មានការ​ក​ម្ម៉​ង់​គ្រប់គ្រាន់​និង​ឋិតថេរ ហើយ​អាស៊ី​អាគ្នេយ៍​អាច​បង្កើន​ប្រសិទ្ធិ​ភាព​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ផលិតកម្ម និង​ការ​ធ្វើ​សមា​រណកម្ម​តំបន់​សិន​។

កត្តា​ដែល​សំខាន់​គឺ​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករណ៍​ថា​អាស៊ី​ត្រូវការ​ការ​វិនិយោគ​ប្រមាណ​២៧​ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត​ដើម្បី​អភិវឌ្ឍន៍ ហើយ​វិស័យ​សាធារណៈ​មាន​សមត្ថភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថវិកា​នេះ​មិន​ដល់​ពាក់កណ្តាល​នៃ​ចំនួន​ខាងលើ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ