ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ថា ​ប្រទេស​ចិន​ក្បត់​ពាក្យ​សន្យា​​ពាណិជ្ជកម្ម

4 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី ៦​ខែឧសភា​មក​ថា មន្ត្រី​ពាណិជ្ជកម្ម​ថ្នាក់ខ្ពស់​ប្រចាំ​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ប្រទេស​ចិន​បាន​ក្បត់ពាក្យសន្យា​ទាក់ទិន​នឹង​ការ​ប្តេជ្ញា​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​ដែល​បង្ក​ឲ្យ​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump)…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី ៦​ខែឧសភា​មក​ថា មន្ត្រី​ពាណិជ្ជកម្ម​ថ្នាក់ខ្ពស់​ប្រចាំ​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ប្រទេស​ចិន​បាន​ក្បត់ពាក្យសន្យា​ទាក់ទិន​នឹង​ការ​ប្តេជ្ញា​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​ដែល​បង្ក​ឲ្យ​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) គម្រាម​ដាក់​ពន្ធ​បន្ថែម​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ប៉ុន្តែ​សហរដ្ឋអាមេរិក​នៅ​តែ​បើក​ទូលាយ​ក្នុង​ការ​បន្ត​ការ​ចរចា​ប្រសិនបើ​ប្រទេស​ចិន​ប្តូ​រគោល​ជំហរ​។

លោក Robert Lighthizer ដែល​ជា​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ប្រាប់​ដល់​សារ​ព​ត៌​មាន​ថា “​ក្នុង​កំឡុង​ពេល​ស​ប្តា​ហ៍​មុន ពួក​យើង​បាន​មើលឃើញ​… ការ​ប្តេជ្ញា​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​”​។ លោក​បាន​បន្ត​ថា ប្រទេស​ចិន​បាន​ក្បត់ពាក្យសន្យា​មួយ​ចំនួន​ដែល​អាច​បង្ក​ឲ្យ​មានការ​ផ្លាស់​ប្តូរ​សំខាន់​ៗ​ក្នុង​កិច្ចព្រមព្រៀង​ដែល​កំពុង​ត្រូវ​បាន​ចរចា​។

ក្រុម​ប្រតិភូ​មួយ​តំណាង​ប្រទេស​ចិន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​នា​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ និង​សុក្រ ហើយ​លោក Lighthizer បាន​និយាយ​ថា លោក​គិត​ថា​លោក​ឧប្បនាយករដ្ឋមន្ត្រី Liu He របស់​ប្រទេស​ចិន​នឹង​ចូលរួម​កិច្ចប្រជុំ​ផង​ដែរ​។

លោក Lightizer បាន​បន្ត​ថា លោក​ប្រធានាធិបតី​ត្រាំ​ចង់​ឃើញ​មានការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ប៉ុន្តែ​វា​មិន​ទាន់​ដល់​ពេល​ក្នុង​ការ​ចរចា​លើ​បញ្ហា នេះ​ទេ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Steven Mnuchin ដែល​ជា​រដ្ឋមន្ត្រីក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ដែរ​ថា វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់​ប្រសិនបើ​ភាគី​ទាំង​ពីរ​ដែល​ជា​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​ពិ​ភ​លោក​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​បាន ហើយ​លោក​សង្ឃឹមថា​ពួក​គេ​នឹង​អាច​សម្រេច​វា​បាន​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ដែរ​។

លោក Mnuchin បាន​បន្ត​ថា ប្រសិនបើ​ពួក​គេ​លឺ​អ្វី​ខុស​ពី​ភាគី​ខាង​ប្រទេស​ចិន​នៅ​ស​ប្តា​ហ៍​នេះ ពួក​គេ​នឹង​រាយការណ៍​ទៅ​កាន់​លោក​ប្រធានាធិបតី​ត្រាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ