ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​វប្បធម៌​ថៃ​ថា​ភ្ញៀវ​ទេស​ចរ​ចិន​ថយ​ចុះ​ព្រោះ​បារម្ភ​ពី​សុវត្ថិ​ភាព

22 ម៉ោង មុន

ទី​ក្រុង​បាង​កក៖ ​អតីត​នាយក​រដ្ឋ​មន្ត្រី​ ​លោក​ស្រី​ផែ​ថង​ថាន​ដែល​​ត្រូវ​តុលាការ​ធម្ម​នុញ្ញ​បោះ​ឆ្នោត​ព្យួរ​តំណែង​ដើម្បី​បើក​ផ្លូវ​ឱ្យ​តុលាការ​ស៊ើប​អង្កេត​សំណុំ​រឿង​ជា​ច្រើន​ករណី​នោះ លោក​ស្រី​បាន​​​បដិ​សេធ​ការ​អះ​អាង​របស់​ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​​​ (លោក​អនុ​ទីន​) ដែល​ពី​មុន​នេះ​រួម​រស់​នៅ​ក្នុង​សម្ព័ន្ធ​ភាព​នយោបាយ​ជា​រដ្ឋា​ភិបាល​ចម្រុះ​ជា​មួយ​គ្នា​ ហើយ​ឥឡូវ​នេះ​​លោក​បាន​ទៅ​ធ្វើ​ជា​គណ​បក្ស​ប្រឆាំង​វិញ​ម្ដង​។ ដូច្នេះ លោក​អនុ​ទីន​ក៏​ដឹង​រឿង​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​ថៃ​មិន​តិច​នោះ​ទេ​ ព្រោះ​គាត់​ធ្លាប់​ធ្វើ​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី…

ទី​ក្រុង​បាង​កក៖ ​អតីត​នាយក​រដ្ឋ​មន្ត្រី​ ​លោក​ស្រី​ផែ​ថង​ថាន​ដែល​​ត្រូវ​តុលាការ​ធម្ម​នុញ្ញ​បោះ​ឆ្នោត​ព្យួរ​តំណែង​ដើម្បី​បើក​ផ្លូវ​ឱ្យ​តុលាការ​ស៊ើប​អង្កេត​សំណុំ​រឿង​ជា​ច្រើន​ករណី​នោះ លោក​ស្រី​បាន​​​បដិ​សេធ​ការ​អះ​អាង​របស់​ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​​​ (លោក​អនុ​ទីន​) ដែល​ពី​មុន​នេះ​រួម​រស់​នៅ​ក្នុង​សម្ព័ន្ធ​ភាព​នយោបាយ​ជា​រដ្ឋា​ភិបាល​ចម្រុះ​ជា​មួយ​គ្នា​ ហើយ​ឥឡូវ​នេះ​​លោក​បាន​ទៅ​ធ្វើ​ជា​គណ​បក្ស​ប្រឆាំង​វិញ​ម្ដង​។

ដូច្នេះ លោក​អនុ​ទីន​ក៏​ដឹង​រឿង​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​ថៃ​មិន​តិច​នោះ​ទេ​ ព្រោះ​គាត់​ធ្លាប់​ធ្វើ​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី និង​​ជា​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​​។ ​​អ្នក​ទេស​ចរ​ចិន​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​យ៉ាង​គគ្រឹក​គគ្រេង​ដល់​រាប់​សិប​លាន​នាក់​ឥឡូវ​នេះ​ថយ​ចុះ​ខ្លាំង​​។ លោក​អនុ​ទីន​បក​ស្រាយ​ថា​បញ្ហា​នេះ​ដោយ​សារ​​ប្រមុខ​ដឹក​​នាំ​ចិន​ លោក​ស៊ី​ជីន​ពីង​ បាន​ណែនាំ​ប្រជា​ជន​ចិន​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ព្រោះ​ថៃ​មិន​ល្អ​ទេ, ថៃ​ត្រៀម​អនុញ្ញាត​ឱ្យ​បើក​កាស៊ីណូ​ព្រោង​ព្រាត​ដោយ​ស្រប​ច្បាប់​។ ​

លោក​អនុ​ទីន​ថ្លែង​​ថា​មូល​ហេតុ​ដែល​អ្នក​ទេស​ចរ​ចិន​ថយ​ចុះ​ព្រោះ​លោក​ស្រី​ផែថង​ថាន​កាល​នៅ​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​មិន​ព្រម​ស្ដាប់​សម្ដី​របស់​លោ​កស៊ី​ជីន​ពីង​។ យោង​តាម​លោក​អនុទីន, ប្រមុខ​ដឹក​នាំ​ចិន​​បាន​លើក​ឡើង​ម្ដង​ជា​ពីរ​ដង​ថា​ការ​អនុញ្ញាត​ឱ្យ​បើក​កាស៊ី​ណូ​ដោយ​ស្រប​ច្បាប់​នៅ​លើ​ទឹក​ដី​ថៃ​មិន​ល្អ​ទេ​។​ ​ជា​កិច្ច​ឆ្លើយ​តប​ចំពោះ​ការ​អះ​អាង​របស់​លោក​អនុ​ទីន​​ លោក​ស្រី​ផែ​ថង​ថាន​យល់​​ថា​ការ​ពិត​មិន​មែន​ដោយ​សារ​បញ្ហា​ហ្នឹង​ទេ​។ លោក​ស្រី​​​​ថា​​អ្វី​ដែល​សំខាន់​​គឺ​​បញ្ហា​សុវត្ថិ​ភាព​។

លោក​ស្រី​ផែ​ថង​ថាន​ដែល​បច្ចុប្បន្ន​ជា​រដ្ឋ​មន្ត្រី​វប្បធម៌​ថ្លែង​ថា​កាល​លោកស្រី​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ចិន​ លោក​ស៊ី​ជីន​ពីង​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​​កម្មវិធី​នយោបាយ​របស់​លោក​ស្រី​​ដែល​ចង់​​អភិ​វឌ្ឍ​តំបន់​កម្សាន្ត​​មាន​កាស៊ីណូ​ស្រប​ច្បាប់​នៅ​ក្នុង​នោះ​​។ លោក​ស្រី​ថា​លោក​ស៊ី​ជីន​ពីង​មិន​ចូល​ចិត្ត​កាស៊ី​ណូ​ទេ​ (ទោះ​ស្របច្បាប់​ក្ដី​ ឬ​​មិន​ស្រប​ច្បាប់​​ក្ដី​)។ កាល​ជួប​គ្នា​នោះ លោក​ចង់​ផ្ដោ​ត​សំខាន់​ទៅ​លើ​ជន​ជាតិ​ចិន​ដែល​​​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​បណ្ដា​ប្រទេស​ដែល​អនុញ្ញាត​ឱ្យ​បើក​កាស៊ី​ណូ​ស្រប​ច្បាប់​។

​​លោក​ស៊ី​ជីន​ពីង​មិន​បាន​និយាយ​ថា​ត្រូវ​កែ​សម្រួល​កម្ម​វិធី​នយោបាយ​ស្ដីពី​កាស៊ីណូ​នៅ​ថៃ​បែប​ណា​ទេ​ ហើយ​លោក​ក៏​មិន​បាន​ដាក់​កំហិត​ជន​ជាតិ​ចិន​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ថៃ​​នោះ​ដែរ​។ លោកស្រី​ជម្រាប​ជូន​ថ្នាក់​ដឹក​នាំ​ចិន​ថា​កាស៊ីណូ​មាន​​ទំហំ​ត្រឹម​​តែ​១០%​ប៉ុណ្ណោះ​នៃ​បរិវេណ​មជ្ឈ​មណ្ឌល​កម្សាន្ត​ដែល​គ្រោង​អភិ​​វឌ្ឍ​នោះ​​។​ ប្រភព​ខ្លះ​ថា​រដ្ឋាភិបាល​ថៃ​កំពុង​ខ្វារ​ក​ចង់​ធ្វើ​ដូច​ម៉ាកាវ និង​សិង្ហបុរី​ដែល​កំពុង​កាក់​កប​ខ្លាំង​នឹង​វិស័យ​លេង​ល្បែង​នៅ​កាស៊ី​ណូ​។ ដូច្នេះ​ ថៃ​ក៏​ដាក់​បញ្ចូល​វិស័យ​នេះ​នៅ​ក្នុង​កម្ម​វិធី​នយោ​បាយ​របស់​ខ្លួន​។

លោក​ស្រី​ផែ​ថង​ថាន​នៅ​តែ​គិត​ថា​អ្នក​ទេស​ចរ​ចិន​ថយ​ចុះ​មិន​មែន​ដោយ​សារ​គម្រោង​អនុញ្ញាត​ឱ្យ​បើក​កាស៊ីណូ​ស្រប​ច្បាប់​។ លោក​ស្រី​យល់​ថា​គឺ​បញ្ហា​សុវត្ថិ​ភាព​ព្រោះ​កាល​ពី​ពេល​កន្លងមក​ឧស្សាហ៍​កើត​មាន​ករណី​បាត់​ខ្លួន​តារា​សម្ដែង​ជន​ជាតិ​ចិន​, នារី​វ័យ​ក្មេង​ជន​ជាតិ​ចិន​ជា​ដើម​។ ថ្មី​ៗ​នេះ​ គេ​ទើប​តែ​រក​ឃើញ​បុរស​ជន​ជាតិ​ចិន​ម្នាក់​ទៀត​ជា​តារា​សម្ដែង​ក៏​បាត់​ខ្លួន​ផង​ដែរ​។

តាម​មើល​ទៅ, ផែ​ថង​ថាន​បែប​ចង់​វាយ​បក​ទៅ​លោក​អនុ​ទីន​វិញ​ព្រោះ​កាល​នោះ​គាត់​ធ្វើ​ជា​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ ហើយ​កាន់​ផ្នែក​សន្តិ​សុខ​ជាតិ និង​នគរ​បាល​ជាតិ​។ ដូច្នេះ​ ​បញ្ហា​សុវត្ថិ​ភាពជា​ចំណុច​ដែល​ត្រូវ​វាយ​ទៅ​លោក​អនុទីន​វិញ​ដើម្បី​ចំណេញ​នយោ​​បាយ​។ ​​ប្រទេស​ចិន​ជំរុញ​ឱ្យ​ជន​ជាតិ​របស់​ខ្លួន​ធ្វើ​ដំណើរ​ទេស​ចរណ៍​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​។ ម៉្យាង​ទៀត​ នៅ​អំឡុង​ពេល​នេះ​មិន​សូវ​មាន​ភ្ញៀវ​ទេស​ចរ​​ធ្វើ​ដំណើរ​​កម្សាន្ត​នៅ​ប្រទេស​ថៃ​​ទេ​។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី​ផែ​ថង​ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ