ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​វា.យ​ប្រ.ហារ​តំបន់​ឆ្នេរ​សមុទ្រ​រុស្ស៊ី​ស្លា.ប់​បី​នាក់ និង​រ.បួ.ស​៧​នាក់

4 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ កាល​ពី​យប់​មិញ អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ទៅ​វាយ​ឆ្មក់​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ទី​ក្រុង​ខឺស​ (Kursk) របស់​រុស្ស៊ី​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​បី​នាក់​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​ទាហាន​រុស្ស៊ី​ម្នាក់​ផង​ដែរ​​ដែល​ចុះ​ទៅ​ជួយ​សង្គ្រោះ​​ប្រជា​ជន​នៅ​ក្នុង​គ្រា​អាសន្ន​​។ ក្រៅ​ពី​នេះ​មនុស្ស​៧​នាក់​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​។ នេះ​​ជា​ការ​អះ​អាង​របស់​អភិបាល​ស្ដី​ទី​នៃ​តំបន់​ខឺស​។ លោក​អាឡិច​សាន់​ដឺ ឃីន​ស្តែន…

ទី​ក្រុង​ម៉ូស្គូ៖ កាល​ពី​យប់​មិញ អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ទៅ​វាយ​ឆ្មក់​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ទី​ក្រុង​ខឺស​ (Kursk) របស់​រុស្ស៊ី​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​បី​នាក់​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​ទាហាន​រុស្ស៊ី​ម្នាក់​ផង​ដែរ​​ដែល​ចុះ​ទៅ​ជួយ​សង្គ្រោះ​​ប្រជា​ជន​នៅ​ក្នុង​គ្រា​អាសន្ន​​។ ក្រៅ​ពី​នេះ​មនុស្ស​៧​នាក់​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​។ នេះ​​ជា​ការ​អះ​អាង​របស់​អភិបាល​ស្ដី​ទី​នៃ​តំបន់​ខឺស​។

លោក​អាឡិច​សាន់​ដឺ ឃីន​ស្តែន (Alexander Khinshtein) (អភិបាល​រង​) បង្ហោះ​សារ​នៅ​លើ​តេឡេ​ក្រាម​ថា​អ៊ុយ​ក្រែន​មាន​ចេត​នា​វាយ​ប្រហារ​តំបន់​ដែល​ឧស្សាហ៍​មាន​ជន​ស៊ី​វិល​រុស្ស៊ី​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​។ ​ដោយ​ឡែក ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ក៏​បង្ហោះ​សារ​នៅ​លើ​តេឡេ​ក្រាម​ផង​ដែរ​ថា​​ផ្នែក​ការ​ពារ​ដែន​អាកាស​​របស់​ខ្លួន​បាន​បាញ់​​ទម្លាក់​​​ដ្រូន​​របស់​អ៊ុយ​ក្រែន​៨៦​គ្រឿង​កាល​ពី​យប់​មិញ​នៅ​ក្នុង​ទី​តាំង​ភូមិ​សាស្ត្រ​៩​កន្លែង​នៃ​ទឹក​ដី​រុស្ស៊ី​។ នៅ​ក្នុង​ចំណោម​នោះ ដ្រូន​២៣​គ្រឿង​បាញ់​ធ្លាក់​នៅ​តំបន់​ខឺស​។

នៅ​ក្នុង​ចំណោម​អ្នក​របួស​ទាំង​៧​នាក់,​ ៥​នាក់​របួស​នៅ​តំបន់​ខឺស។​ សូម្បី​តែ​កុមារ​អាយុ​៥​ឆ្នាំ​ក៏​ត្រូវ​របួស​ផង​ដែរ​។ ឥឡូវ​នេះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។ ​លោក​ឃីន​ស្តេន​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​ទាហាន​រុស្ស៊ី​បាន​ចុះ​ទៅ​​​ជួយ​ជម្លៀស​ប្រជា​ជន​ចេញ​ពី​កន្លែង​កើត​ហេតុ​។ ដូច្នេះ​ ទាហាន​ម្នាក់​បាន​​ពលី​ជីវិត​នៅ​ក្នុង​គ្រា​នោះ​​​។ មុន​ដំបូង​ មាន​គេ​រាយ​ការណ៍​ថា​ដ្រូន​របស់​អ៊ុយ​ក្រែន​វាយ​ប្រហារ​តំបន់​ឆ្នេរ​សមុទ្រ​។ បន្ទាប់​ពី​ឮ​ដូច្នេះ​ គាត់​ និង​​​យុទ្ធ​មិត្ត​​ដទៃ​ទៀត​ក៏​ចុះ​ទៅ​ជម្លៀស​មនុស្ស​​​។

នៅ​ពេល​គាត់​កំពុង​ជ​ម្លៀស​មនុស្ស​សុខ​ៗ​ស្រាប់​តែ​ដ្រូន​វាយ​ប្រហារ​ជា​លើក​ទី​២​។ លើក​នេះ​គាត់​មិន​អាច​រំដោះ​ខ្លួន​ឱ្យ​ផុត​ពី​សេចក្ដី​ស្លាប់​បាន​ឡើយ​។ ​អភិបាល​រង​ដដែល​នេះ​បង្ហោះ​សារ​បន្ត​ទៀត​ថា​ដ្រូន​របស់​អ៊ុយ​ក្រែន​ក៏​បាន​បាញ់​ប្រហារ​ទៅ​លើ​មន្ទីរ​ពេទ្យ​នៅ​ទី​ក្រុង​រីល (Rylsk) កៀកនឹង​ព្រំ​ដែន​ជាង​ទី​ក្រុង​ខឺស​បណ្ដាល​ឱ្យ​របួស​២​នាក់​, ​​បែក​កញ្ចក់​បង្អួច​ និង​របើក​ដំបូល​ផ្ទះ​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ