ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ថៃ​ឆ្មក់​ចូល​ទីតាំង​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកឧកញ៉ា កុក អាន នៅ​ក្នុង​ប្រទេស​ថៃ រឹបអូស​រថយន្ត​ទំនើប និង​លុយ​២៧​លាន​បាត

16 ម៉ោង មុន

ក្រុង​បាងកក ៖ ប៉ូលិស​ថៃ​បាន​ឡោម​ព័ទ្ធ និង​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ចំនួន ១៩​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកឧកញ៉ា កុក អាន នៅ​ទីក្រុង​បាងកក រួមទាំងនៅខេត្ត​សា​មុត​ប្រា​កាន…

ក្រុង​បាងកក ៖ ប៉ូលិស​ថៃ​បាន​ឡោម​ព័ទ្ធ និង​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ចំនួន ១៩​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកឧកញ៉ា កុក អាន នៅ​ទីក្រុង​បាងកក រួមទាំងនៅខេត្ត​សា​មុត​ប្រា​កាន (Samut Prakan) និង​ខេត្ត​ឈុ​ន​បុរី (Chonburi) នេះ​បើ​តាម​សារព័ត៌មាន​ថៃ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥ ។

ប្រតិបត្តិការ​នេះ ធ្វើឡើងក្នុងគោលបំណង​បង្ក្រាប​ក្រុម​ឆបោក​តាម​ទូរ​សព្ទ (call center gang) ដោយ​ប៉ូលិស​ថៃ បាន​រឹបអូស​រថយន្ត​ទំនើប​ៗ​ជា​ច្រើន​គ្រឿង និង​ទ្រព្យសម្បត្តិ​ប្រមាណ ២៧លាន​បាត (​ប្រហែល​៧​សែន ៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ។

អ្នកឧកញ៉ា កុក អាន ដែល​ជា​ម្ចាស់​កាស៊ីណូ Crown Casino Resort ត្រូវ​បាន​តុលាការថៃ ចោទប្រកាន់​ថាមាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​លាងលុយកខ្វក់។ យ៉ាងណា ប៉ូលិស​បច្ចេកវិទ្យា​របស់​ថៃ នឹង​រៀបចំ​សន្និសីទ​សារព័ត៌​មាន នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ