ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​សុបិន​ដេក​អោប​ពស់ ព្រឹក​ឡើង​ឃើញ​ពស់​មែន

15 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​មួយ​ក្បាលមាន​ទំងន់​ប្រមាណ២០​គីឡូក្រាម ទំហំទទឹង​ខ្លួន​ប៉ុន​.​កជើងមនុស្ស​ចាស់បណ្ដោយ​ខ្លួន​មានប្រវែង​ពី​៣​ម៉ែត្រ ទៅ​៤​ម៉ែត្រ បាន​លូនទៅ​ឆ្វាយរង្វេល​សំងំ​នៅ​លើ​ចំរឹង​ដែក​ទ្វារ​រុញ​ផ្ទះល្វែង​លេខ​៧ ស្ថិត នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់បឹង​ទំពុន ខណ្ឌ​មានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ។កញ្ញា​ស្រី​ណា​ង អាយុ​១៧​ឆ្នាំ ជា​ម្ចាស់ផ្ទះខាងលើ​នេះ បាន​និយាយ​ថា កាលពី​យប់ខណៈ​រូប​នាង​គេង​នៅ​លើ​បន្ទប់​ឡៅតឿ​ក្នុងផ្ទះ បាន​យល់សប្ដិ

រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​មួយ​ក្បាលមាន​ទំងន់​ប្រមាណ២០​គីឡូក្រាម ទំហំទទឹង​ខ្លួន​ប៉ុន​.​កជើងមនុស្ស​ចាស់បណ្ដោយ​ខ្លួន​មានប្រវែង​ពី​៣​ម៉ែត្រ ទៅ​៤​ម៉ែត្រ បាន​លូនទៅ​ឆ្វាយរង្វេល​សំងំ​នៅ​លើ​ចំរឹង​ដែក​ទ្វារ​រុញ​ផ្ទះល្វែង​លេខ​៧ ស្ថិត នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់បឹង​ទំពុន ខណ្ឌ​មានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ។កញ្ញា​ស្រី​ណា​ង អាយុ​១៧​ឆ្នាំ ជា​ម្ចាស់ផ្ទះខាងលើ​នេះ បាន​និយាយ​ថា កាលពី​យប់ខណៈ​រូប​នាង​គេង​នៅ​លើ​បន្ទប់​ឡៅតឿ​ក្នុងផ្ទះ បាន​យល់សប្ដិ​ឃើញ​គេង​អោប​ពស់ ស្រាប់តែ​ព្រឹក​ឡើង​ពេល​នាង​ក្រោកពីដំណេក​បើកកញ្ចក់​បង្អួច​អើត​មើល​មក​មុខ​ផ្ទះ ស្រាប់តែភ្ញាក់​ក្រញាង​ដោយសារ​ឃើញ​ពស់ថ្លាន់​មួយក្បាល​កំពុង​ឆ្វាយរង្វេល​នៅ​លើ​ចំរឹង​ទ្វារ​មុខ ផ្ទះ​របស់​នាង​យ៉ាង​ពិតប្រាកដ​មែន ។

ស្រី ណា​ង​បាន​បន្ដ​ថា ពេល​ឃើញ​ដូច្នេះ​រូប​នាងហាក់ដូចជា​មាន​ច​ម្ង​ល់​ថា ហេតុ​ដូច​ម្ដេច​ក៏នាង​គេង​យល់សប្ដិ​ឆុត​ម្ល៉េះ ។ កញ្ញា​ស្រី​ណា​ង បន្ដ​ទៀត​ថា ពេល​ឃើញ​ភ្លាម​ៗ រូប​នាង​ស្ទុះ ចុះ​ពី​បន្ទប់​គេង​មក​ប្រាប់​ចាស់​ៗ​ក្នុងផ្ទះ​ពី​ពស់ ថ្លាន់​មួយ​ក្បាល​នេះ ។ បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​បាន​កើតឡើង ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា​ផ្សេង​ៗ​នាំ​គ្នា​មក​ចោមរោម​មើល​ពស់ថ្លាន់​ខាងលើ​ជា​បន្ដបន្ទាប់​តែម្ដង សូ​ម្បី​តែ​លោក​សួ​ស សា​រិ​ន ចៅសង្កាត់បឹង​ទំពុន​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ពស់ថ្លាន់ ដែលបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​ផង​ដែរ ។

លោកយាយ សឿង ដែល​ជា​ម្ចាស់​លំនៅឋាន​ខាងលើ បាន​មាន​ប្រសាសន៍​ថា លោកយាយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ចាប់​ពស់ថ្លាន់ ខាងលើ​នេះ​ទៅ​ណា​ឡើយ គឺ​លោកយាយសុខចិត្ដ​ធ្វើ​ទ្រុង​ចិញ្ចឹម​វា​ទុក​នៅ​ក្នុងផ្ទះ​ជាមួយ​គាត់ ព្រោះ​ពស់ថ្លាន់​នេះ​វារ​ចូល​ផ្ទះ​គាត់​ចំ​ថ្ងៃសីល ។ ដូច្នេះ​លោកយាយ​រៀបចំ​ធ្វើ​បាយសី ប្រោះព្រំ​ឱ្យ​ពស់ថ្លាន់​នោះ ដើម្បី​សុំ​សេចក្ដីសុខ និង​លាភសក្ការៈ​ចូល​ផ្ទះ ។លោកតា​ព្រឹទ្ធាចារ្យ​មួយ​រូប​បាន​រៀបរាប់តាម​ការ​យល់សប្ដិ​របស់​នាង​ស្រី​ណា​ង​ថា ការយល់សប្ដិ​ឃើញ​ដេក​អោប​ពស់ គឺ​រូប​នាង​ជិត មាន​លាភ​ធំ​ហើយ ។ ចំពោះ​បញ្ហា​នេះ ចាស់​ៗ ច្រើន​ចំណាំ​តាម​ការ​កាត់​ពន្យល់​ស​ប្ដិ​ថា បើសុបិន​ឃើញ​ពស់​ចឹក ឬ​ក៏​ដេក​អោប​នោះ បើ​អ្នក​ពុំ​ទាន់​មានគូស្រករ​ទេ គឺ​មាន​អ្នក​ចោម រោម​ស្រលាញ់​ច្រើន​មិន​ថា ប្រុស ឬ​ស្រីឡើយ​។ ប៉ុន្ដែ​ចំពោះ​ការ​យល់សប្ដិ​របស់​នាង ស្រី​ណា​ង គឺ​នាង​ពុំ​បាន​គិតដល់​បញ្ហា​នេះ​ទេ ៕