ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ឱ្យ​កម្ពុជា​អស់​គ្រាប់​មីន ៖ អា​មេ​រិ​ក​បន្ត​ជួយ ​៦៧៥០០០ដុល្លារ ដល់​ដៃគូ​ដោះ​មីន

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រកាស​អំពី​ថវិកា​ជា​ជំនួយ​ថ្មី​ចំនួន​៦៧៥០០០ ដុល្លារ ដើម្បី​ជួយ​គាំទ្រ​ការងារ​បោសសម្អាត​មីន​ដ៏​មាន​សារៈ​ខាន់​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រកាស​អំពី​ថវិកា​ជា​ជំនួយ​ថ្មី​ចំនួន​៦៧៥០០០ ដុល្លារ ដើម្បី​ជួយ​គាំទ្រ​ការងារ​បោសសម្អាត​មីន​ដ៏​មាន​សារៈ​ខាន់​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា​នេះ ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បន្ត​ថា ភារធារី ស្ថានទូត​សហរដ្ឋអាមេរិក លោកស្រី Bridgette Walker បាន​ប្រកាស​អំពី​ថវិកា​ជា​ជំនួយ​ថ្មី​ចំនួន ៦៧៥០០០​ដុល្លារ ដើម្បី​ជួយ​គាំទ្រ​ការងារ​បោសសម្អាត​មីន ដ៏​មាន​សារៈ​ខាន់​របស់​កម្ពុជា ។

សហរដ្ឋអាមេរិក មាន​មោទនភាព​ជា​ម្ចាស់​ជំនួយ​បោសសម្អាត​មីន​ធំ​បំផុត​នៅ​កម្ពុជា ដោយ​បាន​បរិច្ចាគ​២២០​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក ក្នុង​នោះ​១២​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ ដើម្បី​ផ្តល់​លទ្ធភាព ជូន​ក្រុម​គ្រួសារ​ខ្មែរ​អាច​រស់នៅ​បាន​ដោយ​សុខ​សន្តិភាព និង​វិបុលភាព ។

ជា​ចុង​ក្រោយ សូម​អរគុណ​ដល់​ដៃគូ​របស់​យើង មាន​អង្គការ​ជំនួយ​ប្រជាពលរដ្ឋ​ន័​រវេ​ស្សន៍ (Norwegian People’s Aid) និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ឥត​សំចៃ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​អស់​គ្រាប់​មីន ។ ហើយ​ក៏​សូម​អរគុណ​ដល់​វិទ្យាស្ថាន​បច្ចេកទេស​កំចាត់​មីន ដែល​បាន​ពន្យល់​លម្អិត​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​មហាសាល ក្នុង​ការ​រៀបចំ​ក្រុមការងារ​ដោះ​មីន​ជូន​ដល់​សមាជិក​សភា​សហរដ្ឋអាមេរិក​លោក Adam Smith លោក Michael Baumgartner លោកស្រី Chrissy Houlahan និង​រូប​ខ្ញុំ​ផ្ទាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ