ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើបុរសម្នាក់ធ្វើឱ្យផ្អើលគេផ្អើលឯងតាំងពីម៉ោង៤រសៀល​រហូតដល់កណ្តាលអធ្រាត្រ ​

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​សង្ស័យ​បែកថ្នាំ​បាន​ឡើង​ទៅ​ឈរ​លើ​ដំបូលផ្ទះ​គេ​តាំងពី​ម៉ោងប្រមាណ​៤​រសៀល ​រហូត​កណ្តាលអធ្រាត្រ​មិន​ព្រម​ចុះ​សោះ ទោះបី​សមត្ថកិច្ច​ហៅ​ឲ្យ​ចុះ​យ៉ាងណា​ក៏​ដោយ គឺ​នៅ​តែ​ដើរទៅ​ដើរមក​លើដំបូល​ផ្ទះ ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ។ ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​សង្ស័យ​បែកថ្នាំ​បាន​ឡើង​ទៅ​ឈរ​លើ​ដំបូលផ្ទះ​គេ​តាំងពី​ម៉ោង
ប្រមាណ​៤​រសៀល ​រហូត​កណ្តាលអធ្រាត្រ​មិន​ព្រម​ចុះ​សោះ ទោះបី​សមត្ថកិច្ច​ហៅ​ឲ្យ​ចុះ​យ៉ាងណា​ក៏​ដោយ គឺ​នៅ​តែ​ដើរទៅ​ដើរមក​លើដំបូល​ផ្ទះ ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ។

ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែកញ្ញា​ឆ្នាំ​២០២៥ រហូត​ដល់​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកញ្ញា នៅផ្ទះ​មួយ​ស្ថិត​នៅ​តាម​ផ្លូវ
ជាតិ​លេខ​១ ក្នុងភូមិ​កៀន​សាំង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នេះ​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​(​បែក​ថ្នាំ​)
ទើប​​​វង្វេងស្មារតី ហើយ​បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ​របស់​អ្នកស្រុក​បម្រុង​លោត​មក​ដី ប៉ុន្តែ​ម្ចាស់
ផ្ទះ​ឃើញ​ក៏​ស្រែកហៅ​លួងលោម​យ៉ាង​ត្រជាក់ឲ្យ​ចុះ​មក​វិញ ។

ប៉ុន្តែ​ជន​នេះ​មិន​ព្រម​ចុះ​ទេ គឺ​នៅ​អង្គុយ​ផង​ដើរ​ផង​លើដំបូល​ផ្ទះ ​រហូត​ដល់​រំលង​អធ្រាត្រ ​ទើប​សមត្ថកិច្ច​ឡើង​ទៅ​ចាប់បង្ខំ​ឲ្យ​ចុះ​មក​ក្រោម រួច​នាំ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ដើម្បី​ដុសក្អែល និង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ