ខេត្តពោធិ៍សាត់ ៖ ដោយមានភ្លៀងធ្លាក់នៅផ្នែកខាងលើ តំបន់ជួរភ្នំក្រវ៉ាញជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ក្រៅពីបាក់ដីគ្របផ្លូវមិនអាចធ្វើចរាចរណ៍បានជាច្រើនម៉ោង នៅផ្លូវអន្ទង់អាំងភ្នំ1500 ស្រុកវាលវែង គឺទឹកបានហូរចូលតាមស្ទឹង និងតាមអាងស្តុកទឹកធ្វើអោយកម្ពស់ទឹកហក់ឡើងគ្រប់ទីកន្លែង គិតត្រឹមថ្ងៃទី29 ខែកញ្ញា ឆ្នាំ2025នេះ ដែលនឹងអាចឈានចូលដល់ការប្រកាសអាសន្ន បើភ្លៀងនៅតែបន្តឥតឈប់នោះ ។

តាមការផ្ដល់ព័ត៌មានពីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានអោយដឹងថា ថ្ងៃត្រង់ទី២៩នេះ ស្ថានភាពទឹកនៅទំនប់ទី៣ កម្ពស់ទឹកមាន ៣៧,៥០ ម៉ែត្រ, ទំនប់ទី៥ កម្ពស់ទឹក មាន ៥៣,៥០ ម៉ែត្រ។ កម្ពស់ទឹកតាមស្ថានីយវាលវែង កំពស់ទឹកមាន៨,៣០ ម៉ែត្រ កម្ពស់ប្រុងប្រយត្ន័៩,០០ម៉ែត្រ។

កម្ពស់ទឹកតាមស្ថានីយ៍បាក់ត្រកួន ស្រុកភ្នំក្រវាញ កម្ពស់ទឹកមាន ០,៨៨ម៉ែត្រ កម្ពស់ប្រុងប្រយត្ន័ ៦,០០ ម៉ែត្រ។កម្ពស់ទឹកតាមស្ថានីយ៍ ក្បាលហុង កម្ពស់ទឹកមាន ២,៣០ម៉ែត្រ កំពស់ប្រុងប្រយត្ន័ ៥,០០ ម៉ែត្រ ។ កម្ពស់ទឹកតាមស្ថានីយ៍ចារឹក ស្រុកកណ្ដៀង កំពស់ទឹកមាន ២,៧៥ ម៉ែត្រ កំពស់ប្រុងប្រយត្ន័ ៦,០០ ម៉ែត្រ ។

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរៀបចំជើងព្រួលទប់ទល់ជាមួយទឹកជំនន់ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ពិសេស ស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕

ចែករំលែកព័តមាននេះ